ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ២នាក់ប្តីប្រពន្ធស្លាប់ ដោយសាររលំបាក់របងសង្កត់លើនៅសង្កាត់លេខ១ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចក្រុងព្រះសីហនុប្រាប់ឲ្យដឹងថា មានពលរដ្ឋ២នាក់ប្តីប្រពន្ធ បានស្លាប់ដោយសាររលំបាក់របងសង្កត់លើ នៅសង្កាត់លេខ១ក្រុងព្រះសីហនុ នាព្រឹកទី​០៩​ ខែសីហា​ ឆ្នាំ​២០១៩ ក្រោយទទួលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃ៨ សីហា ២០១៩ ។ ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធធ្វើការជាកម្មករសំណង់ ក្នុងនោះបុរសជា​ប្តីឈ្មោះ ស៊ុន គឹមសាន្ត អាយុ៥៤ឆ្នាំ និងស្ត្រីជា​ ប្រពន្ធឈ្មោះ សេង ញេន អាយុ៥៦ឆ្នាំ​។

សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃត្រង់ថ្ងៃទី៩ សីហា ២០១៩នេះ មានមនុស្ស៣នាក់ហើយបានស្លាប់ ក្រោយមានគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តព្រះសីហនុ ក្នុងនោះ ក្រៅពីជនរងគ្រោះទាំង២នាក់នៅក្រុងព្រះសីហនុ ក៏មានជនរងគ្រោះម្នាក់ទៀតជាមេការជនជាតិចិន ឈ្មោះ ឆៃ គ័រឈីង ភេទ ប្រុស អាយុ៤៥ឆ្នាំ ក៏បានស្លាប់ដោយការរលំរបងសង្កត់លើដូចគ្នានៅឃុំបិតត្រាំងស្រុកព្រៃនប់។

អាជ្ញាធរខេត្តព្រះសីហនុ ក៏បានចេញការអំពាវនាវឲ្យគ្រប់ការដ្ឋានសំណង់ផ្សេងៗបង្កើនការប្រុងប្រយត្ន័ ពិសេសបងប្អូនប្រជាពលរដ្ឋនៅតាមទីតាំងដែលប្រឈមខ្លាំង ស្របពេលដែលវិធានការសង្គ្រោះនានាកំពុងធ្វើឡើងយ៉ាងសកម្ម ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីអភិបាលខេត្តព្រះសីហនុ ក្នុងនាមប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖