ខេត្តកំពង់ធំ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញា យ៉ាងសកម្មជំនាញខាងកាច់សោម៉ូតូអស់ល័ក្ខ ត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ហេតុការណ៍ចោរកម្មកាច់សោម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង៩ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ។
បើតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ បានស្ទាក់ចាប់មុខសញ្ញាចោកម្មលួចម៉ូតូ១គ្រឿង ពីស្រុកសណ្តាន់ឆ្ពោះ មកភូមិសាស្រ្តស្រុកប្រាសាទសំបូរ ដោយកម្លាំងជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលបានល្បាតពួនស្ទាក់តាមផ្លូវ និងគោលដៅសំខាន់ៗ ជាលទ្ធផលនៅវេលាម៉ោង១០ និង៣០នាទីព្រឹក សមត្ថកិច្ចបានបង្ក្រាបចាប់បានមុខសញ្ញាជនសង្ស័យ ឈ្មោះនី ណែត ភេទប្រុស អាយុ20ឆ្នាំ មានទីលំនៅភូមិជយ័សែន ឃុំជ័យសែន ស្រុកជយ័សែន ខេត្តព្រៈវិហារ និងម៉ូតូ១គ្រឿងម៉ាក់YAmaha ពណ៏ខ្មៅ (គ្មានផ្លាក់លេខ) នៅចំណុចកំពង់ចំឡងភូមិតាប៉ោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ តាមចម្លើយសារភាពរបស់ជនសង្ស័យម៉ូតូនេះ គឺខ្លួន ពិតជាបានលួចពីស្រុកសណ្តាន់ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្សយ័ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរស្រុកសណ្តាន់ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ប៊ុនរិទ្ធី