ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ៖ ទោះបីកើតមានជំនន់ទឹកភ្លៀងស្ទើរគ្រប់ទិសទី តែខេត្តចំនួន៣ នៅតែជួបប្រទះបញ្ហាកង្វះទឹកភ្លៀងដដែល

ចែករំលែក៖

ភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី៩ ខែសីហា នេះ បញ្ជាក់ថា បញ្ហាជំនន់ទឹកភ្លៀងកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ពិសេសនៅតាមបណ្តាខេត្តដែលជាប់សមុទ្រដូចជាខេត្តកោះកុង ខេត្តព្រះសីហនុ និងបណ្តាខេត្តមួយចំនួនទៀតដែលជាប់នឹងព្រំប្រទល់វៀតណាម ដូចជា រតនគិរី មណ្ឌលគិរី ជាដើម កំពុងជួបប្រទះបញ្ហារងការលិចលង់ ។

ខណៈដែលបញ្ហាជំនន់ទឹកភ្លៀងកំពុងតែកើតឡើងស្ទើរគ្រប់ទិសទីនេះ ក៏នៅមានបណ្តាខេត្តមួយចំនួនផ្សេងទៀតកំពុងជួបប្រទះនូវបញ្ហាកង្វះទឹកភ្លៀងផងដែរ ដូចជា ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ ៕

ដោយ៖ ចេស្តា


ចែករំលែក៖