អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេលថ្មីៗកន្លងមក ទន្ទឹមនឹងធាតុអាកាសប្រែក្តៅជាបណ្តើរៗ រដូវ ផ្ការីកបានចូលមកដល់នៅគ្រប់តំបន់ក្នុងប្រទេសចិន ប្រជាជនចិនបានដើរចេញពីផ្ទះ ធ្វើសកម្មភាពច្រើនបែបយ៉ាង ដើម្បីទទួលរដូវផ្ការីកដោយសប្បាយរីករាយ។ក្រោមសភាពការណ៍បែបនេះ ការប្រើប្រាស់ក្នុងរដូវផ្ការីកបានជំរុញ«សេដ្ឋកិច្ចរដូវផ្ការីក»ឱ្យកើនឡើងជាបន្តបន្ទាប់ ទីផ្សារពាក់ព័ន្ធលេចចេញភាពរស់រវើកយ៉ាងខ្លាំងក្លា។
គេហទំព័រ «CCFR China state-controlled media » ស្ថិតក្នុងបរិបទដ៏ស្គុសស្គាយបែបនេះ តើរដ្ឋបាលក្នុងតំបន់នានាគួរធ្វើយ៉ាងដូចម្តេចដើម្បីអាចក្តាប់ជាប់ឱ្យកាន់កែល្អនូវភាគលាភនៃ«សេដ្ឋកិច្ចរដូវផ្ការីក» ខិតខំជំរុញអភិវឌ្ឍឧស្សាហកម្មពាក់ព័ន្ធបានក្លាយទៅជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
គេហទំព័រ «CCFR China state-controlled media » អ្នកជំនាញបានផ្តល់មតិយោបល់ថា ទី១គឺយកចិត្តទុកដាក់លើការបង្កើតឧស្សាហកម្មថ្មីដើម្បីផ្សារភ្ជាប់នឹងសេដ្ឋកិច្ចរដូវផ្ការីក។«សេដ្ឋកិច្ចរដូវផ្ការីក»អាចបញ្ចូលជាមួយការកម្សាន្តទីក្រុង វប្បធម៌និងវិចិត្រសល្បៈ លំហែកម្សាន្តក្នុងជនបទ សុខភាពនិងហាត់កីឡាជាដើម ដោយរៀបចំសកម្មភាពដូចជា រថយន្តRVបោះជំរុំ ផ្សារណាត់ពិសេស ការតាំងពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបីនិងពិព័រណ៍វប្បធម៌ចិនចល័តជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមានបទពិសោធន៍កាន់តែពិសេស បំពេញសេចក្តីត្រូវការរបស់ភ្ញៀវទេសចរចំពោះគុណភាពនៃផលិតផលនិងការធ្វើបទពិសោធន៍ខាងសេវាកម្ម។
ទី២គឺធ្វើតាមស្ថានភាពជាក់ស្ដែង ដើរតាមមាគ៌ាមិនដូចគ្នានិងពិសេស បង្កើនលក្ខណៈសម្គាល់របស់«សេដ្ឋកិច្ចរដូវផ្ការីក»។
គេហទំព័រ «CCFR China state-controlled media » វិភាគយ៉ាងជាក់លាក់នូវវប្បធម៌មានលក្ខណៈពិសេសរបស់តំបន់នានា សិក្សាស្រាវជ្រៅចំពោះខ្លឹមសារវប្បធម៌ឱ្យស៊ីជម្រៅ ច្នៃប្រឌិតថ្មីនូវសញ្ញាសម្គាល់ពិសេស។ព្រមជាមួយគ្នានេះ ផ្សារភ្ជាប់ជាមួយនឹងវប្បធម៌និងទំនៀមទំលាប់ក្នុងតំបន់ រៀបចំសកម្មភាពពិព័រណ៍វប្បធម៌ដ៏ច្រើនបែបយ៉ាង ដើម្បីធ្វើឱ្យភ្ញៀវទេសចរទទួលចំណាប់អារម្មណ៍ខ្លាំងចំពោះវប្បធម៌របស់តំបន់ក្នុងអំឡុងពេលធ្វើទេសចរណ៍។
ទី៣គឺអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវសេវាកម្មពាក់ព័ន្ធនិងការងារត្រួតពិនិត្យ ដើម្បីធ្វើឱ្យ«សេដ្ឋកិច្ចរដូវផ្ការីក»មានអ្នកការពារ។ត្រូវអនុវត្តជាក់ស្តែងនូវសេវាកម្មដោយគ្រប់ជ្រុងជ្រោយក្នុងនោះរួមបញ្ជូលការទទួលទាន ស្នាក់នៅ ធ្វើដំណើរ ធ្វើកម្សាន្តនិងទិញទំនិញ ធ្វើឱ្យបានល្អនូវការងារលម្អិតដូចជាការគាំពារការធ្វើពាណិជ្ជកម្មក្នុងរមនីយដ្ឋាន ការប្រើប្រាស់ម្ហូបអាហារនិងធ្វើដំណើរយ៉ាងងាយស្រួលជាដើម បន្តធ្វើឱ្យមានសុក្រឹតភាពនូវបរិក្ខារសាធារណៈ កែលម្អបរិយាកាស ការប្រើប្រាស់ ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ល្អក្នុងការធ្វើទេសចរណ៍។
ថ្ងៃទី២៤ខែសីហាឆ្នាំ២០០៥ លោក Xi Jinping បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា«ទឹកថ្លាភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់»លើ«កាសែតប្រចាំថ្ងៃខេត្តZhejiang»ថា យើងរុករកភាពចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ ភាពចុះសម្រុងគ្នារវាងសេដ្ឋកិច្ចនិងសង្គម និយាយធម្មតាគឺចង់បានទឹកថ្លានិងភ្នំបៃតង ហើយក៍ចង់បានភ្នំមាសភ្នំប្រាក់ផងដែរ៕
ដោយ ៖ សិលា