ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាន​ សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ សេចក្ដីជូនដំណឹងក្រសួងបរិស្ថាន​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៣៣.៤០ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។

ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន  ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកែប​ ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ

ពណ៌បៃតងៈគុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តកោះកុង រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងខេត្តប៉ៃលិន

ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តពោធិ័សាត់៕

ដោយ​៖តារា​


ចែករំលែក៖