ខេត្តស្វាយរៀង៖ នារីជាកម្មការិនីរោងចក្រម្នាក់ បានរងរបួសធ្ងន់សន្លប់នឹងកន្លែង ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីចុះពីលើរថយន្តរត់ឆ្លងផ្លូវខ្វះប្រុងប្រយត្ន័ ក៏ត្រូវម៉ូតូមកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់មិត្តរួមគ្នានាំគ្នាជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកជីភូក្រុងបាវិត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ ចំនុចភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា នារីកម្មការិនីរងគ្រោះមានឈ្មោះ ទុន ចាន់រ៉ង អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ។
ចំណែកអ្នកបើកម៉ូតូត្រូវបានស្គាល់ឈ្មោះ វុតគន្ធី ភេទប្រុស អាយុ១៩ ឆ្នាំ មានទីលំនៅភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ក្រោយកើតហេតុបានរត់គេចខ្លួនបន្សល់ម៉ូតូនៅនឹងកន្លែង ។
បើតាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុមានរថយន្តដឹកកម្មករមួយគ្រឿងបានធ្វើដំណើរពីជើងទៅត្បូងហើយ ក៏បានបង្អង់ល្បឿនឈប់ដាក់មនុស្សពីលើរថយន្ត ខណៈកម្មការិនីម្នាក់បានចុះហើយក៏បានរត់ឆ្លងផ្លូវខ្វះប្រុងប្រយ័ត្នមើលក្រោយ ក៏ត្រូវម៉ូតូមួយគ្រឿងម៉ាក c១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ ១GL៤៨៣៦ បើកពីត្បូងមកជើងចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងបណ្ដាលឲ្យ រងរបួសធ្ងន់ត្រូវបានបញ្ជនទៅកាន់មន្ទីរពេទ្យបង្អែកជីភូភ្លាមៗ រីឯអ្នកបើកបរម៉ូតូក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចបានវាស់វែងនឹងអូសយកម៉ូតូទៅរក្សាទុក្ខនៅប៉ុស្តិ៍រដ្ឋបាលស្វាយតាយានដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន