ខេត្តកណ្ដាល៖ សាសកពលោកតាអាយុ៨២ឆ្នាំម្នាក់ មានសភាពស្អុយរលួយ ត្រូវបានក្មេងៗប្រទះឃើញស្លាប់ ក្នុងសំណាក់ធម៌ ក្នុងបរិវេណវត្ដទឹកវិល ហៅវត្ដចុងកោះ ដោយសង្ស័យថា ការស្លាប់នេះ បណ្ដាលមកពីខ្យល់គរ ។ ករណីនេះ បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៩ និង៣០នាទី ថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិស្វាយជួរ ឃុំទឹកវិល ស្រុកស្អាង ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកស្អាំងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វឹង វ៉ន ភេទប្រុស អាយុ៨២ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែលស្រុកស្អាង ខេត្ដកណ្ដាល ។
ប្រភពដដែលបន្ដថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩ និង៣០នាទី មានក្មេងៗក្នុងវត្ដ បានដើរទៅលេងសំណាក់ធម៌ ស្រាប់តែឃើញសាកសពលោកតាខាងលើ មានសភាពស្អុយរលួយ ភ្លាមនោះក៏បានប្រាប់លោកអាចារ្យវត្ត ហើយក៏បានរាយការណ៍ជូនមន្រ្ដីនគរបាលប៉ុស្ដិ៍រដ្ឋកោះខែលដើម្បីធ្វើការពិនិត្យ ។
បន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏បន្ដរាយការណ៍ទៅសមត្ថកិច្ចនគរបាលជំនាញស្រុក ចុះមកធ្វើការកោសល្យ ដោយមានការចូលរួមក្រុមប្រឹក្សាឃុំ ,លោកគ្រូពេទ្យ ធ្វើការពិនិត្យសាកសព ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ។ ការសន្និដ្ឋានរបស់សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសាខ្យល់គរប្រាកដមែន ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ