ភ្នំពេញ៖ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញនូវរូបថត១សន្លឹក ជាសារដ៏ក្រៀមក្រំ ក្រុមគ្រសាររបស់ពលរដ្ឋរងគ្រោះ ជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូដឹកឈើសង្កត់ពីលើបណ្តាលអោយស្លាប់។ លោកចង់បញ្ជាក់ថា៖ នេះដោយសារសេចក្តីខ្វៈខាត ប៉ុន្តែវាបណ្តាលអោយគ្រោះថ្នាក់ និងខុសច្បាប់ នូវអ្វីដែលរដ្ឋាភិបាលហាមឃាត់ និងស្នើអោយប្រជាពលរដ្ឋបោះបង់មុខរបរនេះ ចាប់យកមុខរបរថ្មី សមប្រកបតាមលទ្ធភាពការងារ ពលកម្ម ស្របតាមច្បាប់។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហោះលើ Page Facebook ផ្លូវការ របស់លោកនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ «វាគ្រោះថ្នាក់បាត់បង់ជីវិតបន្សល់ទុក្ខ នូវទុក្ខក្រៀមក្រំដល់ក្រុមគ្រួសារអញ្ចឹងណាបងប្អូន ..អញ្ចឹងហើយបានជារាជរដ្ឋាភិបាលហាមមិនអាយកាប់ឈើ ដឹកឈើល្មើសច្បាប់នោះ »។ លោកបន្តថា៖ ការបាត់បង់ព្រៃឈើ មិនបានចំណូលចូលថវិការជាតិនោះវាម្យ៉ាងទៅហើយ តែបងប្អូនគ្មានសុវត្ថិភាពផ្ទាល់ខ្លួននោះវារិតតែធ្ងន់ធ្ងរទៅទៀត ។ នាយឧត្តមសេនីយ៍ សៅ សុខា បន្តថា៖ បញ្ឈប់ទៅមុខរបប ដ៏គ្រោះថ្នាក់ និងមហន្តរាយនេះ ដើម្បី ការគង់វង់ព្រៃឈើ អាយុជីវិត និងជៀសវាងមានទោសតាមច្បាប់អស់ទ្រព្យសម្បត្តិ ដោយសារទង្វើរបែបនេះ។
សូមរម្លឹកថា៖ ជនជាប់ចោទពីបទ៖ បទ «ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងនាំចេញផលអនុផលព្រៃឈើ ដោយគ្មានអាជ្ញាប័ណ្ណ» គឺខាងកម្លាំងគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់ពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ក្រាប ឃាត់ខ្លួន ប្រមូលវត្ថុតាងដុតកំទេចចោល កសាងសំណុំរឿងតាមនីតិវិធីទៅសាលាដំបូងខេត្ត ធ្វើអោយពួកគេ ជាប់ពន្ធនាគារ ជាច្រើននាក់ ផងដែរ។ ក្នុងនោះមហាជនប្រជាពលរដ្ឋគាំទ្រនូវចំណាត់ការដ៏ក្តៅគគុកនេះ៕
ដោយ៖ សុខ ខេមរា