ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ មានបេក្ខនារីម្នាក់នៅមណ្ឌលប្រឡងវិទ្យាល័យ១០មករា មិនត្រូវបានអនុញ្ញាតឲ្យចូលប្រឡងទេក្រោយមកយឺតម៉ោងបន្តិច ។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកមិញនេះ មានបេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិម្នាក់ នៅមណ្ឌលប្រឡងវិទ្យាល័យ១០មករា ខេត្តសៀមរាប មិនត្រូវបានសន្តិសុខអនុញ្ញាតឲ្យចូលទៅកាន់មណ្ឌលប្រឡងឡើយក្រោយពីនាងយឺតម៉ោង។
តាមសេចក្តីរាយការណ៍ថា បេក្ខនារីម្នាក់នោះដែលមានឈ្មោះ ជា ចាន់ស្រីនាង ឆ្នាំកំណើត ០៨ កញ្ញា ១៩៩៩ មកពីវិទ្យាល័យអង្គរ បានមកប្រឡងយឺត ដោយមកដល់មណ្ឌលប្រឡងនៅម៉ោង ០៨ និង ០០នាទី ហើយមិនត្រូវបានអនុញ្ញាត ឲ្យចូលប្រឡងឡើយ (ធ្លាក់ស្វ័យប្រវត្តិ) ។
យ៉ាងណាក៏ដោយ បេក្ខនារីរូបនោះ ត្រូវបានក្រុមការងារយុវជន អមដំណើរយកត្រឡប់ទៅផ្ទះវិញ ។
រហូតមកដល់ពេលនេះយើងនៅមិនទានសុំបំភ្លឺពីខាងនាយកសាលាវិទ្យាល័យ១០មករា នៅឡើយទេ ព្រោះគ្មានលេខទូរស័ព្ទ តែយើងរង់ចាំទទួលនូវការបកស្រាយពីលោកគ្រូគ្រប់ម៉ោងធ្វើការ ៕ ប៊ុនរិទ្ធី