ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធរត់ចោល១១ថ្ងៃ ប្តីរត់ទៅសាលាសង្កាត់ចោមចៅ៣ សុំឲ្យអាជ្ញាធរដោះស្រាយ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រត់រកអាជ្ញាធរចោមចៅទី៣​ សុំការអន្តរាគមន៍ដោះស្រាយបញ្ហាដែលប្រពន្ធខ្លួនបានចុះចោលតាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ រហូតមកដល់ព្រឹកថ្ងៃទី២២ ខែសីហានេះ មិនដឹងមូលហេតុ ។

បុរសកំសត់ខាងលើមានឈ្នោះ ចេង ពិសិដ្ឋ អាយុ​២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចំណែកប្រពន្ធដែលបានចាកចេញនោះមានឈ្មោះ សៅ រដ្ឋា អាយុ៣១ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅជាមួយគ្នាមានស្រុកកំណើតភូមិព្រែកឪជ្រឹង ក ឃុំព្រែករំដែង ស្រុកស្រីសន្ធរ ខេត្ត កំពុងចាម ។

តាមការរៀបរាប់របស់បុរសខាងលើទាំង២នាក់បានរៀបអាពាហ៍ពិពាហ៍ និងគ្នា អស់រយះពេលជាង៣ឆ្នាំមកហើយ ដោយមិនមានកូនចៅទេ រហូតបាននាំគ្នាមកធ្វើការនៅភ្នំពេញនេះខំសន្សំប្រាក់កាស មិនហ៊ានចាយ ទិញសម្ភារប្រើប្រាស ដីធ្លី ម៉ូតូ ដើម្បីទុកប្រើប្រាសផ្ទាល់ខ្លួន ។

តែមកដល់មុនថ្ងៃកើតហេតុរូបគេទាំង២នាក់បានឈ្លោះប្រកែកគ្នា ដោយភាគីខាងស្រីលក់អស់នៅរបស់របរប្រើប្រាស់ម៉ូតូ ដីធ្លី រួចគេចខ្លួនបាត់តែម្តង ។

ទើបមកដល់ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បុរសកំសត់ខាងលើ បានមករកអាជ្ញាធរ ឲ្យជួយអន្តរាគមន៍ និងសូមសំណូមពរដល់ស្រ្តីជាប្រពន្ធខាងលើ សូមចូលមកដោះស្រាយគ្នាតាមនីតិវិធីផង ៕ សុខាសែនជ័យ​


ចែករំលែក៖