ភ្នំពេញ៖ បង្គោលភ្លើងមួយដើមបានបាក់កាត់ទទឹងផ្លូវ និងរបាំងថ្មពុះចែកទ្រូងផ្លូវចំនួន៤កង់រងការខូចខាតដោយសាជនជាតិចិនមួយ២នាក់ស្រវឹងបើករថយន្តតាកូម៉ាក្នុងល្បឿនលឿនជ្រុលបុកពេញទំហឹងកាល ពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅមុខស្ថានីយប្រេងឥន្ធនៈតូតាល់ តាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតាកូម៉ា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2AK 6983 ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតបុកបង្គោលភ្លើងដែលជាប់របាំងថ្មបណ្តាលឲ្យបាក់មួយដើមដួលកាត់ទទឹងផ្លូវចំណែករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់បួនកង់ដោយឡែករថយន្តរការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុឃាត់ម្ចាស់រថយន្តទៅសួរនាំរង់ចាំប្រគល់ឲ្យជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញមកវាស់វែងយករថយន្ត និងម្ចាស់ទៅដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ