ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកសឺដេសបើកបំពានភ្លើងស្តុប ត្រូវរថយន្តព្រូសបុកខ្ទាតទៅប៉ះរថយន្តឡង់គ្រឺស័រមួយគ្រឿងទៀត និងរបងវត្តមហាមន្ត្រី រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកសឺដេស មួយគ្រឿងបើកបំពានភ្លើងស្តុបត្រូវបានរថយន្តព្រូសបុកបណ្តាលខ្ទាតទៅប៉ះរថយន្តឡង់គ្រឺស័រស៊េរីទំនើបពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងទៀត ព្រមទាំងបុករបងវត្តមហាមន្ត្រី បន្ថែមទៀតរងខូចខាត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបវត្តមហាមន្ត្រី តាមបណ្តោយផ្លូវព្រះសីហនុ កែងនិងផ្លូវ១៦៣ ក្នុងសង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញរថយន្តស៊េរំទំនើបមួយគ្រឿង ម៉ាកសឺដេស S350L ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BF-0069 បានធ្វើដំណើរតាមបណ្តោយផ្លូវ១៦៣ ទិសដៅពីជើងត្បូងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុខាងលើដោយបំពានភ្លើងស្តុបក៍មានរថយន្តព្រូសមួយគ្រឿង ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AZ-5433 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំកង់រថយន្តម៉ាកសឺដេសពីក្រោយខាងស្តាំពេញទំហឹងបណ្តាលឲ្យរថយន្តម៉ាកសឺដេសខ្ទាតទៅប៉ះរថយន្តឡង់ស័រស៊រីទំនើបមួយគ្រឿង ពណ៌សពាក់ស្លាកលេខខេមរភូមិន្ទ02-2-4676ធ្វើដំណើរតាមបណ្តោយផ្លូវ១៦៣ទិសដៅពីត្បូងទៅជើងចំកាងពីមុខខាងឆ្វេងរងការខូចខាតតិចតួច ចំណែករថយន្តម៉ាកសឺដេសខ្ទាតទៅបុករបងវត្តមហាមន្ត្រីបន្ថែមរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ ភាគីខាងរថយន្តឡង់គ្រឺស័រស្លាកលេខខេមរភូមិន្ទមិនចង់មានរឿងវែងឆ្ងាយ បានបើកចេញទៅបាត់បន្សល់ទុករថយន្តព្រូសនិងរថយន្តម៉ាកសឺដេស ឲ្យសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖