ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈប្រចាំខែសីហា

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០១៩ និងលើកទិសដៅអនុ វត្តបន្ត ដោយផ្តោតសំខាន់លើការងារសន្តិសុខ សុវត្ថិភាពសាធារណៈ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាព អភិបាល អភិបាល រងក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុ ។

បន្ទាប់ពីស្ដាប់របាយការណ៍របស់មន្ទីរ អង្គភាពនានា និងកងកម្លាំងប្រដាប់អាវុធ និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុរួចមក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានវាយតម្លៃកោតសរសើរ ការខិតខំប្រឹងប្រែងបំពេញការងារកន្លងមកទទួលបានលទ្ធ ផលល្អ ព្រមទាំងបានធ្វើការណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់ ពង្រឹងការងារត្រូវពិនិត្យរដ្ឋ បាលចំហរ នៅតាមកន្លែងស្នាក់នៅអចិន្ត្រៃរបស់ជនបរទេស ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យជាតិអាកុល ចំពោះអ្នកបើកបរគ្រប់ប្រភេទ ចាប់ពីទោចក្រយានយន្ត និងយានយន្តគ្រប់ប្រភេទនៅតាមចំណុចគោលដៅ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ពិសេសអ្នកវិនិយោគគិនក្នុងខេត្តព្រះ សីហនុ មានជំនឿ និងទំនុកចិត្តមករកស៊ីបណ្តាក់ទុននៅខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត ។

លោកអភិបាលខេត្ត ហបានណែនាំឱ្យមន្ត្រីចរាចរណ៍ផ្លូវគោក បន្តត្រួតពិនិត្យ លើយានយន្តដែលគ្មានស្លាកលេខគ្រប់ ភេទ ធ្វើការឃាត់ទុក បញ្ជូនទៅឱ្យមន្តី្រ សាធារណៈការ និងដឹកជញ្ជូនខេត្តព្រះ សីហនុ យកទៅរក្សាទុក នៅពេលម្ចាស់ យកស្លាកលេខបំពាក់រួចរាល់ ទើបឱ្យធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ ដើម្បីឱ្យសមត្តកិច្ចរបស់យើងមានលទ្ធក្នុងការគ្រប់យានយន្តដែលធ្វើចរាចរណ៍ក្នុងក្រុង ខេត្តព្រះសីហនុ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះសីហនុ ព្រោះគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈម មួយសម្រាប់ខេត្តព្រះ សីហនុ នាពេលបច្ចុប្បន្ន ម្យ៉ាងទៀតដោយសារតែកំណើនយានយន្ត និងការ ដឹកជញ្ជូនពីមួយ ថ្ងៃទៅមួយថ្ងៃមានការ កើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ស្របពេលដែលខេត្តព្រះសីហនុកំពុងមានសកម្មភាពអភិវឌ្ឍន៍យ៉ាងលឿន នូវអគារពាណិជ្ជកម្ម សណ្ឋាគារ និងផ្ទះ សំណាក់ ខ្ពស់ជាច្រើនសន្ធឹកសន្ធាប់នាពេលបច្ចុប្បន្ននេះ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖