នៅថ្ងៃទី១ ខែកញ្ញា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahu បានបានបញ្ជាកម្លាំងទាហានទប់ទល់រាល់សកម្មភាព វាយប្រហារពីក្រុមឧទ្ទាម ហេបូឡាស ក៏ដូចជាវាយបកទៅលើក្រុមនេះវិញ ។
កម្លាំងទាហានលីបង់ បានប្រកាសថា កងទ័ពអ៊ីស្រាអែល បានបាញ់រ៉ុក្កែត ជាង១០០គ្រាប់ ទៅលើតំបន់ភាគខាងត្បូង នៃប្រទេសលីបង់ ក្រោយពេលក្រុមហេសបូឡាស (Hezbollah) នៅលីបង់ ប្រកាស បំផ្លាញមូលដ្ឋានយោធារបស់អ៊ីស្រាអែល នៅតាមតំបន់ព្រំដែន រវាងប្រទេសទាំងពីរ ។
ការប្រកាសរបស់លីបង់ បានបញ្ជាក់ថា « កម្លាំងទាហានអ៊ីស្រាអែល បានវាយប្រហារ ដោយគ្រាប់រ៉ុក្កែក ចំនួន១០០គ្រាប់ ទៅលើទីតាំង Maroun Al Ras , Aitaroun និងតំបន់ Yaroun ។
ក្នុងពេលជាមួយគ្នានោះដែរ កម្លាំងទាហានអ៊ីស្រាអែល ក៏បានប្រកាសផងដែរថា ការវាយប្រហារខាងលើនេះ គឺជាការសងសឹកទៅលើក្រុមហេសបូឡាស់ ដែលបានវាយប្រហារចូលក្នុងទឹកដីអ៊ីស្រាអែល ។ នៅក្នុងការប៉ះទង្គិចគ្នានោះ អ៊ីស្រាអែល មិនមានអ្នកស្លាប់ ឬក៏រងរបួសនោះឡើយ ។ អ្នកនាំពាក្យ នៃកងកម្លាំងយោធាអ៊ីស្រាអែល លោក Jonathan Conricus បានបញ្ជាក់ថា ទាហានអ៊ីស្រាអែល បានត្រៀមលក្ខណៈខ្ពស់ ក្នុងការទប់ទល់ជាមួយនឹងសត្រូវ ទើបអ៊ីស្រាអែល មិនមានគ្រោះថ្នាក់កើតឡើង ។
លោក Jonathan Conricu បានបញ្ជាក់ទៀតថា នៅក្នុងការប៉ះទង្គិចគ្នានោះ រថយន្តជួយសង្គ្រោះរបស់អ៊ីស្រាអែល ត្រូវក្រុមហេសប៉ូឡាស់ បាញ់ចំ ។ ក្រោយការបាញ់ប្រហារដោយរ៉ុក្កែតភ្លាម កងកម្លាំងទាហានជើងគោករបស់អ៊ីស្រាអែល ក៏បានប្រើប្រាស់រថក្រោះ បាញ់ប្រហារទៅលើទីតាំងជាច្រើនទៀតរបស់ក្រុមហេសបូឡាស់ (Hezbollah) នៅជិតភូមិ Maroun Al Ras ។
ដោយឡែក ប្រជាពលរដ្ឋអ៊ីស្រាអែល នៅភាគខាងជើង ជាប់នឹងប្រទេសលីបង់ ត្រូវបានស្នើឲ្យស្នាក់នៅក្នុងផ្ទះ ក្នុង«ត្រង់សេ» ឬតំបន់ដែលមានកិច្ចការពារមាំទាំ ។ ចំណែកភាគីលីបង់វិញ ក៏មិនទាន់មានរបាយការណ៍ ស្តីពី ចំនួនអ្នកស្លាប់ ឬរងរបួស ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល នោះឡើយ ។
សង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហេបូឡាស់កំពុងតែផ្ទុះឡើងជាថ្មី
សង្គ្រាមនៅលើភពផែនដីមិនអាច មានថ្ងៃស្ងប់ស្ងៀមនោះឡើយ វាអាច បញ្ចប់នៅកន្លែងនេះតែបានកើតឡើងនៅ កន្លែងផ្សេងទៅវិញ ។ ដូចជាសង្គ្រាមនៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេស អ៊ីរ៉ាក់ លីបីជាដើមបានបញ្ចប់ទៅ បែរជា កើតឡើងនៅក្នុងប្រទេសស៊ីរី ហើយនៅ ពេលសង្គ្រាមស៊ីរីបញ្ចប់ទៅប្រាកដជាកើត នៅតំបន់ផ្សេងជាមិនខាន ក្នុងនោះមានប្រទេស លីបង់ និងអ៊ីស្រាអែលជាដើម ។
សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា ពិបាកក្នុងការរកទីបញ្ចប់ឃើញណាស់ ដោយនៅពេលនេះ មានសញ្ញាផ្ទុះសង្គ្រាមមួយទៀតកើតឡើងរវាង អ៊ីស្រាអែលនឹងក្រុមហេសប៊ូឡាហ៍នៅ ប៉ាឡេស្ទីន ។ ប៉ុន្ដែអ្វីដែលគេកត់សម្គាល់នោះគឺ សង្គ្រាមនាពេលនេះមិនចាប់ផ្ដើមឡើង ដោយអាមេរិកដូចកាលពីមុនឡើយដោយ អាមេរិកទុកឲ្យប្រទេសជាសម្ពន្ធមិត្ដធ្វើសង្គ្រាមវិញម្ដង ខ្លួនជាអ្នកនៅពីក្រោយ ខ្នងជួយផ្ដល់ទាំងថវិកា និងសព្វាវុធដូច សង្គ្រាមវាយប្រហារក្រុមIS ជាដើម ។ អាមេរិកបានហត់នឿយក្នុងការធ្វើសង្គ្រាម អស់ជាងមួយទសវត្សកន្លងមកគឺដល់ ពេលដែលប្រទេសជាមិត្ដអាមេរិកធ្វើ វិញម្ដង ។
ហេសប៊ូឡាហ៍ជាចលនានយោបាយ និកាយស៊ីអ៊ីតនៅលីបង់ ។ ចលនានេះ លេចជារូបរាងឡើងនៅឆ្នាំ១៩៨២ និង មានឈ្មោះជាផ្លូវការនៅឆ្នាំ១៩៨៥ដើម្បីប្រឆាំងនឹងការឈ្លានពានអ៊ីស្រាអែលលើលីបង់ ។ នៅឆ្នាំ១៩៨២ទាហានអ៊ីស្រា អែលបានចូលលុកលុយប្រទេសលីបង់ក្នុង រង្វង់៤០គីឡូម៉ែត្រពីព្រំដែនដើម្បីទប់ ទល់ និងបោសសម្អាតពួកភេរវជននៃអង្គការរំដោះប៉ាឡេស្ទីនមិនឲ្យឈរជើងនៅភាគ ខាងជើងប្រទេសអ៊ីស្រាអែលបាន ។ កម្ម វត្ថុនេះបានសម្រេច ប៉ុន្ដែអ៊ីស្រាអែល លោភលន់ឈ្លានពានភាគខាងត្បូងមិន អស់ចិត្ដចង់លុកលុយដល់ក្រុងបេរូតដើម្បីកម្ចាត់ឲ្យអស់ក្រុមរំដោះប៉ាឡេស្ទីន និងចង់ប្ដូរផ្លាស់លីបង់ជាប្រទេសពហុវប្ប ធម៌ និងសាសនាទៅជាប្រទេសកាតូលិក ដូចមិត្ដអ៊ីស្រាអែលផ្សេងទៀត ។
មិនតែ ប៉ុណ្ណោះអ៊ីស្រាអែលបានប្រើទម្លាប់ចាស់ធ្វើទារុណកម្មសាបព្រោះអំពើឃោរឃៅបង្ក្រាបដូចធ្លាប់ធ្វើបាបពលរដ្ឋប៉ាឡេ ស្ទីនទើបពលរដ្ឋលីបង់ដែលភាគច្រើន ជាអ្នកកាន់និកាយស៊ីអ៊ីតលេចគំនិតបង្កើត ចលនាតស៊ូបះបោរប្រឆាំងឡើងដែល មានឈ្មោះថា ហេសប៊ូឡាហ៍នេះឯង ។ ការស្អប់ខ្ពើម និងប្រឆាំងអ៊ីស្រាអែលបាន រុញច្រានឲ្យចលនាហេសប៊ូឡាហ៍ចូល ស៊ុបក្នុងផ្នត់គំនិតមនោគមន៍វិជ្ជាយុទ្ធ សាស្ដ្រដែលប្រឆាំងគ្នារវាងក្រុមស៊ីអ៊ីតអ៊ីរ៉ង់ព្រមទាំងសម្ពន្ធមិត្ដស៊ីរី និងក្រុម មហាអំណាចបស្ចិមប្រទេសព្រមទាំងក្រុម ស៊ុននីតដូចជាអារ៉ាប៊ីសាអ៊ូឌីត ។
ដូច្នេះ ហើយបានជាចលនាហេសប៊ូឡាសហ៍ត្រូវ បានពង្រឹងកាន់តែខ្លាំងនៅពេលដែលអ៊ីរ៉ង់ ក្រោមការដឹកនាំរបស់លោក ខាមេនី ចូលលូកដៃជួយក្រុមអ្នកកាន់និកាយស៊ី អ៊ីតដូចគ្នា ។ ហេសប៊ូឡាហ៍បានផ្ដល់មេ រៀនដល់អ៊ីស្រាអែលតាមរយៈការបើក ប្រតិបត្ដិការទ្រង់ទ្រាយធំវាយអ៊ីស្រា អែលដែលមិនដឹងខ្លួន និងដែលមិនបាន នឹកស្មានថា មានសត្រូវខ្លាំងដល់ម្ល៉ឹង ។
អ៊ីស្រាអែល និងហេសប៊ូឡាហ៍ (Hezbollah) ធ្វើសង្គ្រាមនឹងគ្នា និងបន្ដ ប្រឈមអាវុធដាក់គ្នាតាំងពីជាង៣០ឆ្នាំ មកហើយ ។ យូររហូតដល់គេចាត់ទុក ជារឿងបន្ទាប់បន្សំមួយរយៈ ជាពិសេស ក្រោយពីការផ្ទុះបដិវត្ដន៍អារ៉ាប់នៅស៊ីរី និងលីប៊ី ។ ប៉ុន្ដែគូសត្រូវទាំងពីរនាក់មិន ដែលបានបញ្ឈប់សកម្មភាពញុះញង់គ្នា នោះទេ ។ កាលពីថ្ងៃអាទិត្យ ទី២០ ខែធ្នូ អ៊ីស្រាអែលបានវាយប្រហារតាមផ្លូវ អាកាសសម្លាប់សកម្មជនជាន់ខ្ពស់របស់ ហេសប៊ូឡាហ៍ម្នាក់ដល់ប្រទេសស៊ីរី ហើយ ជាការតបស្នងមកវិញមានការបាញ់ចេញពីលីបង់សំដៅទឹកដីអ៊ីស្រាអែលវិញភ្លាម ។ ប៉ុន្ដែទោះពុំបង្កឲ្យមានជនរងគ្រោះស្លាប់ឬរបួសក៏ដោយក៏អ៊ីស្រាអែលមិនបង្អង់នឹងបញ្ចេញប្រតិកម្មបាញ់កាំភ្លើងធំតបដាក់វិញដែរ ៕