ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលម្នាក់ឈ្មោះភោគ បញ្ញា ហៅ (អាធំ) ពិតជាព្រហើនថ្លើមធំដូចឈ្មោះម៉ែន សូម្បីតែអាជ្ញាធរ និងសមត្ថកិច្ចក៏គេមិនខ្លាចដែរ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុគ្គលឈ្មោះភោគ បញ្ញា (ហៅអាធំ) មិនឃើញមឈូសមិនស្រក់ទឹកភ្នែកនោះទេ ហ៊ានដឹកដីចាក់បិទលូរំដោះទឹកហូរកាត់ផ្លូវដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ធ្វើឲ្យជនលិចផលដំណាំរបស់អ្នកភូមិ អស់ជាច្រើន ដោយមិនខ្លាចច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចឡើយ ។

សូម្បីលោកមេឃុំធ្លាប់បញ្ជាកម្លាំងនគបាលប៉ុស្តិ៍ មកហាមឃាត់ដើម្បីបញ្ឈប់ការចាក់ដីបិទលូនេះ យ៉ាងណាក៏ដោយ ក៏បុគ្គលម្នាក់ឈ្មោះបញ្ញា (ហៅអាធំ)នេះ គេនៅតែគឃ្លើនហ៊ានដឹកដីចាក់បិទលូរំដោះទឹកដដែលរហូតទាល់តែបានសម្រេច កាលពីដើមឆ្នាំ២០១៩នេះ នៅរដូវវស្សានេះធ្វើឲ្យទឹកភ្លៀងដក់ស្ទះហូរចេញមិនរួច រហូតធ្វើឲ្យជន់លិចផលដំណាំ បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រមូលផល លក់ដូរយកប្រាក់ចិញ្ចឹមជីវិតរបស់ពួគគាត់ ដែលរស់នៅខាងលើអស់ជាច្រើន និងហូរចូលក្រោមផ្ទះជាបណ្តើៗ បើគ្មានដំណោះស្រាយនោះទេ និងអាចបង្គឲ្យលិចលុង និងហូរកាត់ផ្លូវជាក់ជាមិនខានឡើយ ដោយសារតែបុគ្គល មិនស្គាល់ទាបខ្ពស់ បាបបុណ្យគុណទោសម្នាក់នេះ ។

នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១០.១៥នាទី លោកលី មីណា អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីក្រោមឱវាត រួមទាំងកម្លាំងអាវុធហត្ថស្រុក ប៉ុស្តិ៍រដ្ឋបាលឃុំ ចុះពិនិត្យ និងធ្វើការសម្របសម្រួលដល់ភាគីទាំងពី ដើម្បីដោះស្រាយដោយសន្តិវិធី មិនឲ្យប្រើហឹង្សាជៀសវាង មានបញ្ហាក្នុងផ្លូវច្បាប់ រវាងអ្នកបង្កហេតុ និងជនរងគ្រោះ ដែលស្ថិតក្នុងភូមិអូស្វាយ ឃុំអូស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

ព្រោះតែមានចិត្តលោបលុន ចង់បានដីចំការគេជាប់ព្រំ អត់ខ្មាស រហូតដល់ប្រើហឹង្សាដាក់គ្នាម្តងរួចទៅហើយ ខឹងព្រោះមិនបានសម្រេច ទើបរកល្បិចប្រើវិធីចាក់ដីបិទលូផ្លូវសាធារណៈរបស់រដ្ឋ បង្គឲ្យជន់លិចទឹកភ្លៀង ខណៈមេឃកំពុងភ្លៀងរាល់ថ្ងៃនៅរដូវវស្សានេះ ដោយមានចេតនាបង្កជំលោះម្តងហើយម្តងទៀត ទៅលើភាគីខាងរងគ្រោះ ឈ្មោះស្រី គាវិរៈ (ហៅពិច)ដែលនៅខាងលើ តើគាត់ និងអាងអីទើបគាត់គឃ្លើនដាក់អាជ្ញាធរ និងសមត្ថកិច្ចបែបនេះ ។

ព្រោះគាត់ធ្វើនេះដោយមិនខ្លាចច្បាប់សូម្បីតែបន្តិច បានមិនគិតអំពីផលបៈពាលទ្រព្យសប្បត្តិរដ្ឋ និងផ្លូវសាធារណៈដែលអាជ្ញាធរខំអភិវឌ្ឍន៍ពីគ្មានផ្លូវ ទៅមានផ្លូវ មានប្រព័ន្ធលូររំដោះទឹក ដើម្បីបញ្ចៀសនៅទឹកជំនន់បង្កគ្រោះមហន្តរាយដល់ផលដំណាំ និងសត្វពាហៈនៈ របស់បងប្អូនប្រជាពលរដ្ឋទូរទាំងប្រទេស ។

តែផ្ទុយទៅវិញចំពោះបុគ្គលឈ្មោះភោគ បញ្ញា (ហៅអាធំ) នេះពិតជាថ្លើមធំដូចឈ្មោះ មិនខ្លាចអាជ្ញាធរ និងសមត្ថកិច្ច ចុះធ្វើការហាមឃាត់យ៉ាងណា ក៏បុគ្គលម្នាក់នេះ នៅតែហ៊ានគឃ្លើនដដែល ។

សូម្បីតែតែលោកអភិបាលស្រុកចុះមកដោះស្រាយ និងសម្របសម្រួលនៅ និងកន្លែងរួចហើយនោះ តែបុគ្គលនេះមិនខ្លាចនៅ តមាត់យ៉ាងគឃ្លើនប្រឆាំង ប្រកែកតវាមិនខ្លាច មិនឈប់ ជាពិសេសទៅទៀតនោះពេលលោកអភិបាល បញ្ជាកម្លាំងប៉ុស្តិ៍ឲ្យហៅមកដោះស្រាយគ្នា នៅ និងកន្លែងតែបុគ្គលនោះ នៅតែរឹងទទឹងមិនចង់មកជួបឡើយ ។

លោកសេក ម៉ៅ មេឃុំអូស្វាយបានបញ្ជាក់ថាៈ បញ្ហានេះលោកបានទទួលដំណឹងពីជនរងគ្រោះថា ឈ្មោះភោគ បញ្ញា (ហៅអាធំ)នេះ ដឹកដីចាក់លូរមិនឲ្យទឹកហូរនោះ វា និងបង្កជន់លិចទឹកភ្លៀងជាក់ជាមិនខាននោះទេ ដូច្នេះទើបលោកបញ្ជាឲ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ ដឹកនាំដោយលោករដ្ឋ ស៊ុន សន្ទប់ទី១ ចុះទៅឃាត់តែឈ្មោះធំនោះនៅតែគឃ្លើនដដែល ក្រោយមកលោកបានកោះហៅមកឃុំដើម្បីដោះស្រាយ តែគាត់មិនទៅហើយមិនព្រមបើកដដែល គេថាចង់ធ្វើអីក៏ធ្វើទៅគេមិនខ្លាចនោះទេ ទើបលោករាយការណ៍ជូនលោកអភិបាលនៃគណៈអភិបាលស្រុកតែម្តង ។

ក្នុងករណីនេះលោកលី មីណា អភិបាលនៃគណៈអភិបាលស្រុកបានមានប្រសាសន៍ថាៈ បញ្ហានេះវាមិនជាបញ្ហានោះទេ លោកបានប្រាប់ភាគគីម្ចាស់ដីទាំងពី ទី១ឲ្យម្ចាស់ដីជាដើមហេតុដែលចាក់ដីលុបលូរ ឲ្យកាយបង្ហូដើម្បីរំដោះទឹកដើម្បីជៀសវាង លិចលុងផលដំណាំអ្នកលើ បើម្ចាស់ដីនោះមិនព្រមកាយទេ ឲ្យម្ចាស់ដីនៅខាងលើដែលជាភាគីរងគ្រោះនោះកាយក៏បាន ទំរាំដល់រដូវប្រាំងមកដល់ លោក និងធ្វើប្រព័ន្ធលូរគ្រប់កន្លែង តាមដងផ្លូវសងខាងឲ្យបានល្អឡើងវិញ ។

គួររំលឹកថាបុគ្គលម្នាក់នេះក្រោយពីមានការសម្របសម្រួល ពីលោកអភិបាលស្រុកមក ភាគីខាងជនបង្កយកដីចាក់លុបបិទលូនោះ បែជាមកកាយដីបិតជិតខ្លាំងជាងមុន ដោយមានចេតនា លុបបំបាត់លូរនេះចោល ដោយមិនខ្លាច គឃ្លើន និងញញើតច្បាប់បន្តិចសូម្បីតែលោកអភិបាលស្រុក ក៏បុគ្គលឈ្មោះអាធំនោះមិនខ្លាចដែរ ពិតជាថ្លើមធំដូចឈ្មោះម៉ែន មិនត្រឹមតែកាយដីបិទលូវិញនោះទេ ថែមទាំងបោះពាក្យសំដីថា អាណាហ៊ានកាយបើកលូរទៀតអាញ់កាប់ចោល អាញ់សុខចិត្តដើរចូលគុក ។

ដោយភាគីខាងជនរងគ្រោះនោះគាត់បានធ្វើតាមការចង្អុលបង្ហាញពីលោកអភិបាលស្រុក ទើបគាត់ទៅកាយបើកទឹក សុខចិត្តហត់ដើម្បីបញ្ចៀសនូវទឹកមិនឲ្យលិចលុង រងគ្រោះទាំងអស់គ្នា បច្ចប្បន្នភាគីខាងជនរងគ្រោះ កំពុងបារម្ភ និងភ័យខ្លាច ចំពោះជនបង្កហេតុ ខ្លាចមានហឹង្សាកើតឡើងចំពោះគ្រួសារគាត់ ព្រោះចរឹកជនបង្កឈ្មោះបញ្ញា(ហៅអាធំ)នោះ គេសាហាវណាស់កំថាឡើយលោកមេឃុំ សូម្បីតែលោកអភិបាលនៃគណៈអភិបាលស្រុក ក៏បុគ្គលនេះមិនញញើតសូម្បីតែបន្តិច ។

ជនបង្កនេះមិនម៉ែនព្រហើនចំពោះតែអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានប៉ុណ្ណោះទេ គឺគឃ្លើន ទៅ និងអនុសាស្ត្រដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលលោកខំប្រឹងប្រែងតាំងពីបាទដៃទទេ ខិតខំរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទាសជាតិ រហូតមកដល់ថ្ងៃនេះទាំងលំបាក ។

ទើបមានផ្លូវថ្នល់ ផ្លូវចាក់កៅស៊ូ ផ្លូវចាក់ប៊ីតុង ផ្លូវក្រាលគ្រោះក្រហម គ្មានផ្លូវ ក្លាយជាមានផ្លូវ និងសាលារៀន មន្ទីរពេទ្យ វត្តអារាមគ្រប់ទីកន្លែង រួម និងភ្លើងអគ្គីសនីផងដែរ ដែលពីមុនថ្លាប់ប្រើតែភ្លើងច្រលោះ និងចង្គៀងប្រេងកាត ។ បូករួមទាំងអាគារតូចធំ កំពុងរីកដុះដាលជាបន្តបន្ទាប់គ្រប់វិស្ស័យ តាំងពីរាជធានី ខេត្ត ក្រុង ស្រុក រហូតដល់ឃុំ ភូមិ ទីជនបទដាច់ស្រយាល រួមទាំងមានជីវភាពធូរធារ ជល់ប្រជាពលរដ្ឋយើង និងមានសុខសន្តិភាព សេរីភាពពេញលេញ ។

តែបែបុគ្គលឈ្មោះភោគ បញ្ញា (ហៅអាធំ) ដែលមានលំនៅដ្ឋានរស់នៅទីតាំងខាងលើ នេះមកចាក់ដីបិទលូរំដោះទឹក មានចេតនាបំផ្លាញនូវហេដ្ឋារចនាសម្ព័ន ដែលអាជ្ញាធរកំពុងអភិវឌ្យន៍ឲ្យស្រប ទៅ និងគោលនយោបាយឈ្នះៗរបស់សម្តេច ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍន៍ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ។

បច្ចុប្បន្នប្រជាពលរងគ្រោះក៏ដូចអ្នកភូមិរស់នៅទីនោះ កំពុងរង់ចាំមើលថាៈ តើលោកអភិបាលស្រុកបុរីអូរស្វាយសែនជ័យ ថ្មី មានវិធានការយ៉ាងណាបន្តទៀតចំពោះជនបង្កដែលមានចេតនាលុបបំបាត់លូររំដោះទឹករបស់រដ្ឋនេះ ដែលធ្វើឲ្យមានផលបៈពាល់ ដល់ផលដំណាំប្រជាពលរដ្ឋ ជាច្រើន និងប្រើពាក្យសំដីដ៏សាហាវថាមិនខ្លាចគុក គម្រាមសំលាប់អ្នកណាហ៊ានកាយដីបើកលូររំដោះទឹកនេះ គេ និងកាប់ចោលរួចដើរចូលគុក ៕ មាស សុផាត


ចែករំលែក៖