ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចុះបេសកកម្មនៅយោធភូមិភាគទី៥

ចែករំលែក៖

ខេត្តបាត់ដំបង៖ ថ្ងៃពុធ ៦កើត​ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូអគ្គបញ្ជាការដ្ឋានចុះបេសកកម្មនៅយោធភូមិភាគទី៥។
លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងមេបញ្ជាការរង នាយសេនាធិការរងនាយការិយាល័យ យោធភូមិភាគទី៥ បានទទួលស្វាគមន៍ប្រតិភូអគ្គបញ្ជាការនៅទីបញ្ជាការយោធភូមិភាគ។
លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៥ មានមតិស្វាគមន៍ចំពោះប្រតិភូអគ្គបញ្ជាការដែលបានអញ្ជើញមកបំពេញការងារនៅយោធភូមិភាគទី៥នាពេលនេះ។
អំណានរបាយការណ៍លទ្ធផលការងាររយ:ពេល៩ខែរបស់យោធភូមិភាគទី៥អានដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥។
ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខដល់នាយទាហាន នាយទាហានរងនិងពលទាហាននាពេលនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងកោតសរសើរដល់ការអនុវត្តរបស់កងកម្លាំងយោធភូមិភាគទី៥​ដែលខិតខំអនុវតសម្រេចបានលទ្ធផលល្អក្នុងការបំពេញភារកិច្ចកន្លងមក។
ស្នើសុំយកចិត្តទុកដាក់លើការងារមួយចំនួនដូចខាងក្រោម៖
-ព្រំដែន ត្រូវយកចិត្តទុកដាក់ការពារអធិបតេយ្យភាព សហប្រតិបត្តិការល្អធ្វើយ៉ាងណាកសាងព្រំដែនសន្តិភាពនិងអភិវឌ្ឍ
ដើម្បីប្រជាពលរដ្ឋរស់នៅដោយសុខដុម។
-ចូលរួមអនុវត្តកំណែទម្រង់កងទ័ពដោយឈរលើការពង្រឹងគ្រប់គ្រងកម្លាំង ត្រូវចៀសវាងប្រើប្រាស់ខុសគោលដៅ។
-ត្រូវពង្រឹងការងារហ្វឹកហ្វឺនកងទ័ពលើកកម្ពស់សមត្ថភាពគុណភាពពិសេសការងារអប់រំចិត្តសាស្ត្រមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន។
-ត្រូវយកចិត្តទុកដាក់ត្រៀមបំរុងឱ្យបានល្អ
កម្លាំង មានគុណភាពនិងបំរុងទុកសម្ភារធានាគ្រប់បែបយ៉ាងសម្រាប់ដោះស្រាយរាល់យថាហេតុកើតឡើង។
-អប់រំអ្នកប្រើប្រាស់លើបណ្តាញសង្គម(Facebook)ត្រូវប្រុងប្រយ័ត្នខ្ពស់ចៀសវាងប៉ះពាល់ដល់សន្តិសុខជាតិ។
-មិនត្រូវឱ្យមានការប្រើប្រាស់និងជួញដូរគ្រឿងញៀនក្នុងជួរកងយោធពលខេមរភូមិន្ទ។បើមានត្រូវធ្វើការអប់រំឬដេញចេញពីជួរ។
ចុងក្រោយលោកបានឧបត្ថម្ភថវិកចំនួន១០.០០០.០០០រៀលដល់យោធភូ់មិភាគទី៥ផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖