ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញ ប្តេជ្ញាបង្ខិតការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋនៅតាម មូលដ្ឋានឲ្យកាន់តែល្អប្រសើរបំផុត

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញប្តេជ្ញាបង្ខិតការផ្តល់សេវាសា ធារណៈនានាជូនប្រជាពលរដ្ឋនៅតាម មូលដ្ឋានឲ្យកាន់តែល្អប្រសើរបំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវចង់បានរបស់ប្រជា ពលរដ្ឋ ។ បច្ចុប្បន្នរដ្ឋបាលរាជធានីបាន បង្កើតឲ្យមានក្រុមបដិសណ្ឋរកិច្ចនៅទំាង១០៥សង្កាត់ទូទំាងរាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋានឲ្យកាន់តែល្អតាមតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ខណៈនៅតាមបណ្តាខណ្ឌទំាងអស់ក្នុងរាជធានីភ្នំពេញ មានការិយាល័យច្រក ចេញចូលតែមួយរួចរាល់អស់ហើយដែរ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងដូច្នេះ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយគណ:ប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដែលដឹកនាំដោយ លោកហ៊ុន ម៉ានី ប្រធានគណៈ កម្មការនិងសមាជិក សមាជិកាគណៈកម្មការទី៧ កាលពីព្រឹកថ្ងៃពុធ៦កើត ខែភទ្របទ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ជំនួបពិភាក្សានេះ ក្នុងគោលបំណង សិក្សាស្វែងយល់ពីស្ថានភាពទូទៅក្នុងរាជធានីភ្នំពេញ និងប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់នានា លទ្ធផលការងារ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់ នៅរបស់បងប្អូនប្រជាពលរដ្ឋ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រាបជូនគណៈប្រតិភូរដ្ឋសភាឲ្យដឹងថា ការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធា រណៈជូនប្រជាពលរដ្ឋគឺជាយន្ត ការអាទិភាពស្របតាមតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ខណៈ ដែរក្រុមបដិសណ្ឋារកិច្ចនៅតាមសង្កាត់នេះ នឹងបំពេញតួនាទីជំនួសឲ្យចៅសង្កាត់ដែលអាចផ្តល់សេវាភ្លាមៗជាបន្ទាន់ជូនប្រជាពល រដ្ឋដែលមកទទួលេសេវា ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ យន្តការ នេះមិនត្រឹមតែផ្តល់វេលាគ្រប់គ្រាន់សម្រាប់ចៅសង្កាត់បានចុះត្រួតពិនិត្យសា្ថនភាពនានានៅតាមមូលដ្ឋានរបស់ខ្លួននិងចូលរួមកិច្ច ប្រជុំពាក់ព័ន្ធប៉ុណ្ណោះទេ តែថែមទំាងបានឈានទៅលុបបំបាត់ពាក្យដែលប្រជាពលរដ្ឋនិយាថាចង់ ជួបចៅសង្កាត់ យ៉ាប់ជាងជួបរដ្ឋមន្រ្តីទៅទៀត ។ រដ្ឋបាលរាជធានីនិងអញ្ជើញក្រុមការងារបដិសណ្ឋរកិច្ចមកបណ្តុះបណ្តាលបន្ថែម ដើម្បីឲ្យគាត់យល់ពី កិច្ចការងាររបស់គាត់ក្នុងការទទួលនិងផ្តល់សេវាជូនប្រជាពលរដ្ឋ ក្រុមពួកគាត់ទទួលខុសត្រូវទំាងអស់នូវលិខិតស្មាមរបស់ប្រជាពលរដ្ឋនៅពេលដែលចៅសង្កាត់មិននៅកន្លែង ហើយគាត់រត់ទៅ រកចៅសង្កាត់អោយចុះហត្ថលេខា ។ កិច្ចការនេះយើងអនុវត្តបានជោគជ័យដោយលុបបំបាត់នូវពាក្យ ដែលថា រកចៅសង្កាត់ ពិបាកជាងរករដ្ឋមន្រ្តី យើងខិតខំលុបបំបាត់ពាក្យនេះបានបណ្ដើៗហើយ ។ នេះជាបទពិសោធន៍ មួយដែលរដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះ ដើម្បីធ្វើយ៉ាងណាអនុវត្ត គោល នយោបាយរបស់រាជរដ្ឋា ភិបាលឲ្យបាល្អក្នុងការបង្ខិតសេវាសាធារណៈឲ្យនៅគៀកកិតប្រជាពលរដ្ឋ និងបំរើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។

លោក អភិបាលរាជធានីភ្នំពេញ បានបន្ថែមថា ក្រៅពីរដ្ឋបាលរាជធានីភ្នំពេញក៏បានខិតខំ ពង្រឹងការធានាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការលើកកម្ពស់គុណភាពសេវាអប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនិងសង្គម ជាតិ ។

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាបានមានប្រសាសន៍ថា៖ រដ្ឋបាលរាជធានីភ្នំពេញបានបំពេញភារកិច្ចក្នុងការ លើកកម្ពស់កិច្ចការទំាង៤នេះដោយទទួលបានជោគជ័យ ដែលធានាសង្គមមានសន្តិសុខសណ្តាប់ ធ្នាប់ល្អ ដែលលើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋតាមរយៈការផ្តល់សេវាសាធា រណៈប្រកប ដោយប្រសិទ្ធភាព ។

សូមបញ្ជាក់ថា៖ ការចុះបំពេញបេសកកម្មរបស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅរាជធានីភ្នំពេញ នាពេលនេះ ជារាជធានី/ខេត្តលើកទី២៤ ហើយ ដែលគណៈកម្មការចុះសិក្សាស្វែងយល់ និងដកបទពិសោធន៍និងការ ប្រឈមនានាសម្រាបយកទៅដោះស្រាយក្នុងកិច្ចប្រជុំរដ្ឋសភា៕ សំរិត


ចែករំលែក៖