ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកថ្ងៃអាទិត្យនេះ លោករដ្ឋមន្ត្រី លឹម គានហោ បន្តដំណើរបេសកម្មការងារធ្វើទៅកាន់ខេត្តកំពង់ចាម ជាមួយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោក គន់ គីម

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅព្រឹកថៃ្ងអាទិត្យ ២រោច ខែ​ភទ្របទ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងសហការីបានធ្វើដំណើរទៅកាន់ខេត្តកំពង់ចាមដើម្បី ៖
១-ត្រួតពិនិត្យនៅស្ថានភាពជញ្ជាំងការពារច្រាំងទន្លេដែលទើបបានបញ្ចប់ការងារថ្មីៗ មុនទឹកជំនន់ឡើងមកដល់។ ដែលជាក់ស្តែងសំណង់បានធានានូវស្ថេរភាពរឹងមាំបានល្អប្រសើរ។
២-ចូលរួមក្នុងពិធីចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋនៃឃុំជីរោរទី១ និងទន្លេបិទចំនួន ២៥០៥គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជួបប្រទះនូវវិបត្តិទឹកជំនន់ក្នុងពេលកន្លងមក។
៣-បន្តដំណើរតាមរយៈអូប័រ ជាមួយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ,លោក គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើម្បីវាយតម្លៃឥទ្ធិពលនៃការលិចលង់ក្នុងរយៈកន្លងមក៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖