ព័ត៌មានទាន់ហេតុការណ៍៖

កំពុងគាស់ផ្ទះលួចទ្រព្យសម្បត្តិនគរបាលមកទាន់ឃាត់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់បានធ្វេីសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ ខណៈម្ចាស់រវល់ចេញទៅធ្វេីការបាត់តែត្រូវបានអ្នកជិតខាងឃេីញក៏ ស្រែកឆោឡោឡេីងផ្អេីលដល់នគរបាលឃាត់ខ្លួនបានម្នាក់ចំណែកពីរនាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ថា ជនសង្ស័យ ដែលចាប់ខ្លួនបានម្នាក់ ឈ្មោះ ហយ ចំរើន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិ សង្កាត់កើតហេតុ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ ម្ចាស់បន្ទប់ជួលរវល់ទៅធ្វើការងារបាត់ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យគ្នា៣នាក់ ហើយជនសង្ស័យម្នាក់ខាងលើ គាស់ទ្វារចូល ចំណែកបក្ខពួក២នាក់ទៀត ចាំមើលផ្លូវខាងក្រៅ គាប់ជួន ត្រូវបានអ៊ុំស្រីម្នាក់ ជាអ្នកជិតខាង មកទាន់ស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យផ្អើលនាំគ្នារត់ មាន២នាក់ នៅខាងក្រៅរត់លឿនជាងគេ គេចខ្លួនបាត់ សល់ម្នាក់ខាងលើ ស្របពេលដែកម្លាំងល្បាតរបស់ប៉ុស្តិ៍កាកាបទី២ មកទាន់ដេញចាប់ខ្លួនបានតែម្ដង ។

ជនសង្ស័យឃាត់ខ្លួនបានម្នាក់ នគរបាលនាំយកទៅសាកសួរនៅប៉ុស្តិ៍កាកាបទី២ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌអនុវត្តន៍បន្តតាមនីតិវិធី ៕​សុខាសែនជ័យ​


ចែករំលែក៖