ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៩ បានចេញ ប្រកាសព័ត៌មានជម្រាបជូន សាធារណជន ទាក់ទងនឹងសាឡង់ដឹកខ្សាច់ជាប់កឿងនឹងជើងតាងសសរស្ពានព្រែកតាមាក់តាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ មិនទាន់អាចចេញបាននោះ។
ការប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ក្រុមអ្នកជំនាញការបច្ចេកទេស សាងសង់ស្ពានមកពីប្រទេសចិន បានបញ្ជាក់ថា សាឡង់ដឹកខ្សាច់ដែលជាប់កឿងខាងលើ មិនធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សសរ និងតួស្ពានព្រែកតាមាក់ទាំងមូលទេ ។
ដូច្នេះក្រុមការងាររបស់ក្រសួងសាធារណការ សម្រេចផ្អាកប្រតិបត្តិការ អូសសាឡង់ខាងលើនេះ ជាបណ្ដោះអាសន្ន រហូត ទាល់តែទឹកមានសភាពធូរស្រាលឡើងវិញ ៕