ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់ម៉ូតូបានហើយរត់មិនរួចពីនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់បានទាំងសម្បុកតែម្ដង

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួនបីនាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីគូស្នេហ៍មួយគូបានសម្រេចកាលពីវេលាម៉ោង១និង៥៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទីថ្ងៃទី​១១​ ខែកញ្ញា​ ឆ្នាំ២០១៩​ ចំណុច​​ ផ្លូវ​បេតុង​ ភូមិ​ចំការ​ឪឡឹក​២​ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍​សែនជ័យ​ ហេីយព្យាយាមគេចខ្លួនរហូតមកដល់មកដល់ថ្ងៃទី១៤ខែកញ្ញា​ទេីបកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទា​ប់ ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យ​ទី១ មានឈ្មោះ ជឹង​ សឹង ​ភេទ​ប្រុស​ អាយុ​៣២​​ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ចំការ​ឪឡឹក​១ សង្កាត់​កាកាប​១​ ខណ្ឌពោធិ៍​សែនជ័យ​ (គេចខ្លួន​) ។ ទី២ មាន ឈ្មោះ​ សេង​ វង្ស​ ភេទ​ប្រុស ​អាយុ​២៨ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ចំការ​ឪឡឹក​២ សង្កាត់​កាកាប​២​ ខណ្ឌពោធិ៍​សែនជ័យ ។ ទី​៣​ មានឈ្មោះ​ យ៉ុង​ឆេង​ ភេទ​ប្រុស​ អាយុ២៧ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ចំការ​ឪឡឹក​១ សង្កាត់​កាកាប​១ ​ខណ្ឌពោធិ៍​សែនជ័យ ។ ទី​៤​ ផ​ សុ​វណ្ណ​ ភេទ​ប្រុស​អាយុ​ ២៣ឆ្នាំ​ មុខរបរមិនពិត​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ចំការ​ឪឡឹក​១សង្កាត់​កាកាប​១​ ខណ្ឌពោធិ៍​សែនជ័យ ។ ទី​៥​ ឈ្មោះ​ ធូ​ រដ្ឋា​ ភេទ​ប្រុស​ អាយុ​២៣ឆ្នាំ​ មុខរបរ​សន្តិសុខ​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ចំការ​ឪឡឹក​១ សង្កាត់​កាកាប​១ ​ខណ្ឌពោធិ៍​សែនជ័យ ។

ជនរងគ្រោះ​មានឈ្មោះ​ យ៉ង់​ វិច្ឆិកា​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ចំការ​ឪឡឹក២​ សង្កាត់​កាកាប​១​ខណ្ឌពោធិ៍​សែនជ័យ ។ ម៉ូតូ​ដែលជនសង្ស័យ ប្លន់យក​ម៉ាក​ HUN JEA SEALING ស៊េរី​២០១៨​ ផលិត​នៅ​ប្រទេស​ចិន​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​1K-6730. ។

តាមសម្តីជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថាកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨វេលាម៉ោងប្រហែល១ និង៣៥នាទីរំលង អធ្រាត្រ ខ្លួន និងមិត្តស្រី ពេលត្រឡប់មកពីដើរលេងវិញដល់ជិតបន្ទប់ជួលមិនទាន់ងងុយក៏ជជែកគ្នាលេងនៅលើផ្លូវបេតុងក្បែរសាលាប្រាយថាមស្ថិតក្នុងភូមិចំការឪឡឹក២សង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យបានប្រហែល២០នាទីពេលពួកខ្លួនកំពុងជជែកគ្នានោះស្រាប់មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន០៣នាក់ស្លៀកពាក់ស៊ីវិលមានម្នាក់កាន់ដំបងឈើជ្រុងមួយកំណាត់សំដៅមកពួកខ្លួនហើយធ្វើសកម្មភាពប្លន់យកម៉ូតូរបស់ខ្លួន និងជិះគេចបាត់តែម្តង ។ លុះព្រឹកថ្ងៃដដែលជនរងគ្រោះក៏បានមករាយការណ៍ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគបាលរដ្ឋបាលកាកាបទី២រហូតដល់ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៩កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យបានម្នាក់ក៏នាំមកប៉ុស្ដីដើម្បីសាកសួររួចឈានដល់ឃាត់ខ្លួនបក្សពួកជនសង្ស័យបាន០៣នាក់ផ្សេងទៀតជាបន្តបន្ទាប់នៅទីតាំងផ្សេងគ្នាក្នុងសង្កាត់កាកាបទី១ ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតសម្ភារ​ដូចជាម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ស្កូបពីតូច​ (MINI)ពណ៌​ផ្កាឈូក​ គ្មាន​ស្លាក​លេខ ។ ក្រាមសថ្លា​ចំនួន​២កញ្ចប់​ថង់តូច​ និងឧបករណ៍​ប្រើប្រាស់​គ្រឿង​ញៀន​មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្នរង់ចាំបញ្ជូនទៅតុលារការចាត់ការតាមនិតិវិធីច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖