ព័ត៌មានទាន់ហេតុការណ៍៖

ជ័យ សុវ៉ាត និងសុវត្ថិឌី ធារីកា ធ្វើឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធីប្រគំតន្ត្រីនៅកូរ៉េ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីពីររូប គឺលោក ជ័យ សុវ៉ាត និងកញ្ញា សុវត្ថិឌី ធារីកា ត្រូវបានបង្ហាញមុខក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីមួយនៅប្រទេកូរ៉េខាងត្បូងនៃពិធី”ថ្ងៃបុណ្យឈូកសក” របស់ប្រទេសនេះ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ទៅ១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅក្រុងស៊ូវ៉ុន ប្រទេសកូរ៉េខាងត្បូង។

ថ្លែងពីប្រទេសកូរ៉េ ម្ចាស់បទ”ស្រឡាញ់អូនដល់កាន់ឈើច្រត់” លោក ជ័យ សុវ៉ាត លើកឡើងថា លោកពិតជាសប្បាយចិត្តដែលទទួលបានឱកាសចេញមកច្រៀងរាំនៅប្រទេសកូរ៉េ តាមរយៈក្រុមហ៊ុន​ 168 Skin Care+ ជាមួយនឹង​ កញ្ញា សុវត្ថិឌី ធារីកា។ ថ្ងៃបុណ្យ”ឈូក​សក​”គឺជាថ្ងៃឈប់សំរាករបស់បងប្អូនខ្មែរនៅកូរ៉េ​ ហើយកម្មវិធីការប្រគុំតន្រ្តីសប្បុរសធម៌ផងដែរគឺជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា និងប្រជាជនក្រីក្ររស់នៅលើគំនរសម្រាមស្ទឹងមានជ័យ។ លោកថាកម្មវិធីនេះត្រូវបានធ្វើឡើងប្រកបដោយជោគជ័យព្រោះតែមានវត្តមានចូលរួមច្រើនកុះករពីសំណាក់ពលករខ្មែរដែលកំពុងបំពេញការងារនៅប្រទេសកូរ៉េ និងប្រជាជនកូរ៉េផ្ទាល់តែម្តង។

លោក​ វ៉ា​ វណ្ណថា​ អគ្គនាយកក្រុមហ៊ុន​168 Skin Care+ បានលើកឡើងថា​កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណងធំតែមួយគត់​ គឺដើម្បីកិច្ចការសប្បុរសធម៌ ការចូលរួមដោយសេរី។ លោកថារហូតបញ្ចប់កម្មវិធីគឺទទួលបានថវិការប្រមាណ ​ ជាង5សែនវ៉ុន​ ប្រម៉ាន​500ដុល្លារអាមេរិក ហើយឆាប់ៗនេះបន្ទាប់ពីក្រុមការងារត្រលប់មកមាតុភូមិវិញនិងយកថវិការទៅជូនដោយផ្ទាល់ដៃ។លោកថា កម្មវិធីនេះក៏មានការបញ្ចូល​ការប្រលងចម្រៀង​ “​សំនៀងឯកពលករកម្ពុជា​ឆ្នាំ​ ២០១៩ “ក្នុងនោះផងដែរ​ ដែរមានប្រាក់រង្វាន់ជ័យលាភី​លេខ1 រហូតដល់ទៅ​ ២លានវ៉ុន​ ដោយម្ចាស់ជ័យលាភីគឺ បេក្ខជនឈ្មោះ​ រ៉ា​ ម៉េត​ ។លោកបានបន្តទៀតថា​ មិនត្រឹមតែក្រុមហ៊ុន​168 Skin Care+ ដែរជាអ្នកឧបត្តមធំក្នុងកម្មវិធីនេះនោះទេ​ ក៏មានក្រុមហ៊ុនសហការជា​ក្រុមហ៊ុនផ្ទេរប្រាក់ពីកូរ៉េ​ ទៅកម្ពុជាGME,​ ក្រុមហ៊ុនទិញឡានពីកូរ៉េមកកម្ពុជាផ្ទាល់​ CAR POWER, ក្រុមហ៊ុនសេវាកម្មបកប្រែ​ និងផ្លាសប្តូរគ្រប់ប្រភេទវីសារ​ ដែន​ហាន់​ខាំ​ ឃ្លូ​ បល​ ចូលរួមផងដែរ​ ៕ វឌ្ឍនា


ចែករំលែក៖