ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺប៉េស្តជ្រូកអាហ្វ្រិកផ្ទុះឡើង ជាលើកទី១ នៅកូរ៉េខាងត្បូង ពលរដ្ឋបារម្ភយ៉ាងខ្លាំង​

ចែករំលែក៖

កូរ៉េខាងត្បូងជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទីបួន នៅអាស៊ី មិនធ្លាប់នាំចូល​ផលិតផល​សាច់ជ្រូក ឬសត្វជ្រូករស់ពីប្រទេសចិននោះទេ ដោយសារតែប្រវត្តិ នៃការផ្ទុះជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិកនេះ។ ភាគច្រើន ប្រទេសកូរ៉េខាងត្បូង តែងតែនាំចូលជ្រូក​ពីសហរដ្ឋអាមេរិក និង​អាល្លឺម៉ង់ ហើយការនាំចូលសាច់ជ្រូកទាំងនោះ មានប្រហែលតែមួយភាគបី នៃការផ្គត់ផ្គង់​សាច់ជ្រូកសរុបរបស់ប្រទេសនេះ ។ យោងតាមស្ថិតិ​ ប្រទេសកូរ៉េខាងត្បូង មានសត្វជ្រូក សរុប ប្រហែល ១១,៣លានក្បាល។ បើតាមទិន្នន័យគយ កាលពីឆ្នាំ២០១៨ កូរ៉េខាងត្បូង បាននាំចូលសាច់ជ្រូកជាង ៥៧០.០០០ តោន។

ក្រសួងកសិកម្ម នៃប្រទេសកូរ៉េខាងត្បូង បានប្រកាស នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ថា ប្រទេសកូរ៉េខាងត្បូង បានបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្ពស់បំផុត អំពីជំងឺសត្វ បន្ទាប់ពី​ការ​ផ្ទុះឡើង​ដំបូង​នូវជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក នៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង នៅក្នុងទីក្រុង Paju ជិតព្រំដែន រវាងប្រទេសកូរ៉េទាំង២។

ជំងឺប៉េស្ត​ជ្រូកអាហ្វ្រិកនេះ បានផ្ទុះឡើង នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយរហូតមក​ដល់​ពេលនេះ គឺមិនដល់ពេលមានរយៈពេលប្រហែលតិចជាង៤ខែ បន្ទាប់ពីកូរ៉េខាងជើង បាន​បាន​ផ្ទុះនូវជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ដំបូងគេ កាលពីចុងខែឧសភា ឆ្នាំ២០១៩ ។

លោក Kim Hyeon-soo រដ្ឋមន្រ្តីក្រសួងកសិកម្មកូរ៉េខាងត្បូង បានថ្លែងក្នុងសន្និសីទ​សារព័ត៌​មានមួយ នៅថ្ងៃអង្គារ (១៧ កញ្ញា) នេះថា ក្រៅពីការបង្កើនកម្រិត​ប្រកាស​អាសន្ននោះ សត្វជ្រូក​ជិត៤០០០ក្បាលនឹងត្រូវសម្លាប់ចោល​  ដើម្បីទប់ស្កាត់ ឬបង្ការកុំឲ្យជំ​ងឺប៉េស្តជ្រូក​អាហ្វ្រិកនេះ ឆ្លងរីករាលដាលធ្ងន់ធ្ងរជាងនេះ។លោក Kim បានបន្ដថា «យើងនឹងខិតខំ​ប្រឹងប្រែង​​ទាំងអស់គ្នា ដើម្បីបញ្ឈប់ការរីករាលដាល​នូវជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិកនេះ តាមរយៈវិធានការផ្សេងៗ ដូចជា ការលាងសម្អាតអ​នា​ម័យ​ឲ្យបានឆាប់រហ័សជាដើម” ។

លោកបានបន្តថា ក្រសួងកសិកម្ម​បានបញ្ជាឱ្យផ្អាកការចល័តទូទាំងប្រទេស ទាំងសត្វ​ជ្រូក​ព្រៃ ជ្រូកស្រុក និងបសុសត្វដែលពាក់ព័ន្ធទាំងអស់ ក្នុងរយៈពេល៤ ម៉ោង។ វិធានការនេះ ដើម្បីទប់ស្កាត់​នូវការ​រីក​រាល​ដាល​វីរុស​ប៉េស្តជ្រូកអាហ្វ្រិក ខណៈក្រសួងកសិកម្ម បាន និង កំពុងស្វែងរកប្រភពដើម នៃមេរោគនេះនៅឡើយ ។

ប៉េស្តជ្រូក​អាហ្រ្វិក គឺជាជំងឺឆ្លងយ៉ាងខ្លាំង ហើយវាអាចបណ្តាលឱ្យជ្រុកងាប់​យ៉ាងឆាប់​រហ័ស​ដល់ហ្វូងសត្វជ្រូក។ ជំងឺនេះតែងតែកើតឡើង ក្នុងចំណោមសត្វជ្រូកចិញ្ចឹម និង​សត្វជ្រូក​ព្រៃ។ ប៉ុន្ដែបច្ចុប្បន្ននេះ គេ​មិន​មាន​ថ្នាំវ៉ាក់សាំង​ប្រឆាំងនឹងជំងឺប៉េស្តជ្រូក​អាហ្វ្រិក​នោះឡើយ។ ទោះជាយ៉ាងណា ជំងឺនេះមិនប៉ះពាល់ដល់ខុសភាព​របស់មនុស្ស​នោះឡើយ។

ការឆ្លងជំងឺផ្តាសាយជ្រូកអាហ្វ្រិកដំបូង នៅតំបន់អាស៊ីបូព៌ា បានកើតឡើង នៅក្នុងប្រ​ទេស​ចិន កាលពីដើម ខែសីហា ឆ្នាំ ២០១៩ ។ ចាប់តាំងពីពេលនោះមក ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានបន្ដរីករាលដាលពាសពេញប្រទេសចិន ហើយបន្ដឆ្លងទៅដល់ប្រទេសវៀតណាម និងហ្វីលីពីន ថែមទៀត។

បើទោះជាពេលនេះ គេត្រូវគេចាត់ទុក​ថា នេះជាលើកទី១ ដែលជំងឺផ្តាសាយជ្រូកអាហ្វ្រិក បានកើតឡើង នៅក្នុងប្រទេសកូរ៉េខាងត្បូង ក៏ដោយ ក៏ប៉ុន្តែជំងឺដែលឆ្លងរាលដាលតាមតាមរយៈមាត់ និងជើង​សត្វដែលប៉ះពាល់គ្នានោះ ត្រូវបានគេបញ្ជាក់ថា ធ្លាប់បានកើតឡើងម្តង​រួចមកហើយ ​កាលពីខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង នៅប្រទេសកូរ៉េ។ នេះក៏ជាករណីដំបូងគេបំផុត ត្រូវបានរកឃើញ នៅក្នុងប្រទេសនេះ ចាប់​តាំង​ពីខែកុម្ភៈ ឆ្នាំ២០១៧ រហូតមក ៕


ចែករំលែក៖