ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងមិនមានសុវត្ថិភាព ប្រទេសជាច្រើនបានដកទូតពីតៃវ៉ាន់ ទៅកាន់ចិនដីគោកវិញ

ចែករំលែក៖

ដើម្បីសេដ្ឋកិច្ចរីកចម្រើន ប្រទេសជាច្រើន​ ក៏បានសម្រេចបញ្ចប់​ទំនាក់ទំនងជាមួយ​កោះតៃ​វ៉ាន ទៅទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងវិញ​។​កោះតៃវ៉ាន់ គ្រាន់តែជាតំបន់​ស្វ័យយ័តរបស់ចិនតែប៉ុណ្ណោះ​។

ដោយការអំពាវនាវរបស់ចិន​ នៅពេលនេះ​ រដ្ឋាភិបាលប្រទេសកោះ Solomon ​ បានក្លាយ​ជា​ប្រទេស​ទី​៦ហើយ បានបញ្ចប់ទំនាក់ទំនងជាមួយ​កោះតៃវ៉ាន់ ចាប់តាំងពីលោកស្រី   Tsai Ing-wen ឡើងកាន់តំណែង ជាមេដឹកនាំកោះតៃវ៉ាន់ កាលពីអំឡុងឆ្នាំ​២០១៦ ​ដោយមាន​គោល​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទី​ក្រុងប៉េកាំង​។

កោះតៃវ៉ាន់ និង ប្រទេសកោះ​ Solomon ​បានបញ្ចប់ទំនាក់ទំនងការទូតក្រោយរយៈពេល​៣៦​ឆ្នាំ បន្ទាប់ពីសភា នៃប្រទេសដែន​កោះ​កណ្តាលសមុទ្រ ប៉ាស៊ីហ្វិកបោះឆ្នោត កាលពីថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បី​បញ្ចប់​នូវ​ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ហើយងាកទៅបង្កើតទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង វិញ​។ ការចាកចេញរបស់​ Solomon ចេញពីកោះតៃវ៉ាន់ ហើយងាកទៅចាប់ដៃជាមួយប្រទេសចិន នោះ បានធ្វើឲ្យ​តៃវ៉ាន់ បាត់បង់សម្ព័ន្ធ​មិត្តជាបន្តបន្ទាប់​។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី បច្ចុប្បន្ន តៃវ៉ាន់ ក៏នៅសល់ប្រទេសចំនួន​១៦ ទៀត មានទំនាក់ទំនងការទូតជាមួយគ្នា។

ប្រមុខការទូតរបស់កោះតៃវ៉ាន់ លោក​ Joseph Wu ​ក៏ត្រូវបានស្នើឲ្យលាលែង ចេញពីតំណែង នៅយប់ថ្ងៃទី​១៦ ខែកញ្ញា ដើម្បីទទួលខុសត្រូវ ពីការកាត់ផ្តាច់ទំនាក់ទំនងទ្វេភាគីខាងលើ​។ សកម្មភាពខាងលើនេះ បានកើតឡើង រយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយពេលរដ្ឋមន្ត្រីការបរទេស  Sោlomon លោក​ Jeremiah Manele បានទៅ​បំពេញទស្សនកិច្ច នៅលើកោះតៃវ៉ាន ដើម្បីពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលកោះតៃវ៉ាន់ បានបង្ហាញ ពីការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់ប្រទេសកោះ​ Solomon ​​។ ការផ្ដាច់ទំនាក់ទំនងការបរទេស​នេះ នឹងចូលជាធរមានភ្លាម​ៗ ក្រោយ​ការប្រកាស​របស់​រដ្ឋាភិបាល​ Solomon ​ហើយរាល់ទំនាក់ទំនងទ្វេភាគី រវាងប្រទេសសូឡូម៉ុង និងកោះតៃវ៉ាន់ ក៏ត្រូវបានកាត់ផ្តាច់ ​ទាំងសេដ្ឋកិច្ច និងនយោបាយ​ ផងដែរ៕


ចែករំលែក៖