ភ្នំពេញ៖ មុននេះបន្តិច នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែព្រួយបារម្ភពីបញ្ហាសុវត្ថិភាពចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋជាជនរួមជាតិ ពេលធ្វើដំណើរនៅលើដងផ្លូវ មេត្តាបើកបរដោយមានការយោគយល់អាធ្យាស្រ័យខ្ពស់ និងគោរពច្បាប់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើ Facebook ផ្លូវការសម្តេចយ៉ាងដូច្នេះថា៖ “ បញ្ហាសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរនៅលើដងផ្លូវ “
សម្តេចតេជោ ហ៊ុន សែន សូមបងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់អាធ្យាស្រ័យខ្ពស់ និងគោរពច្បាប់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។
សម្តេចក៏សូមជូនពរបងប្អូនជនរួមជាតិ និងក្មួយៗធ្វើដំណើរសុខសប្បាយទាំងអស់គ្នា និងឆាប់បានជួបជុំក្រុមគ្រួសារនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌធំខាងមុខនេះ៕ សុខ ខេមរា