ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមឃាត់ខ្លួនសង្ស័យ និងវត្ថុតាង

ចែករំលែក៖

ខេត្តកំពង់ចាម៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤.០០នាទី នៅចំណុចភូមិកងតាណឹងទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស បានបើកកិច្ចប្រតិបត្តិការ០១ករណី ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ។​

ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន៤១កញ្ចប់ ទូរស័ព្ទចំនួន០៩គ្រឿង កាំភ្លើងចំនួន០១ដើម(ប្រភេទប្រើហ្គាស) ជញ្ជីងអេឡិចត្រូនិចចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿង​ សំភារះវិចខ្ចប់មួយចំនួនធំ និងឧបករណ៍សេពមួយចំនួន ។

តាមចម្លើយសារភាពរបស់ ជនសង្ស័យខាងលើ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៦.៣០នាទី នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កម្លាំងជំនាញខេត្តកំពង់ចាមជាមួយកម្លាំងអធិការ នគរបាលស្រុកជើងព្រៃ បានបន្តកិច្ចប្រតិបត្តិការ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងប៉ុស្តិ៍ទួលសង្កែ១ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់នាយការិយាល័យ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ១-ឈ្មោះហែម ធំ ភេទស្រី អាយុ៥៧ឆ្នាំ ជាតិខ្មែរ នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន៧២កញ្ចប់ និងទូរស័ព្ទ០២គ្រឿង ៕


ចែករំលែក៖