ខេត្តកំពង់ធំ៖ លោកយាយម្នាក់តូចចិត្តជំងឺប្រចាំកាយ លួចទៅធ្វើអត្តឃាត (ចងក) សម្លាប់ខ្លួនឯង ។
ហេតុការណ៍នេះ ភ្ញាក់ផ្អើលនៅថ្ងៃពុធ ៤កើត ខែអាស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅភូមិអូរខ្សង់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ជ្រូក នឿន ភេទស្រី អាយុ៦៦ឆ្នាំ នៅភូមិអូរខ្សង់ ឃុំសាគ្រាម ស្រុកប្រា សាទបល្ល័ង្ក ខេត្តកំពង់ធំ។
តាមការបំភ្លឺរបស់ ឈ្មោះ ឈី ឈាត ភេទប្រុស អាយុ ៤៨ឆ្នាំ(ត្រូវជាកូន) បានបំភ្លឺប្រាប់ថាៈម្ដាយរបស់គាត់មានជំងឺប្រចាំកាយរ៉ាំរ៉ៃជាយូរឆ្នាំ មកហើយ ពេលគាត់ធ្វើទុក្ខជំងឺម្ដងៗ គាត់តែងតែរកលេបថ្នាំបាញ់ស្មៅសម្លាប់ខ្លួនជាញឹកញាប់តែកូនៗ ឃើញទាន់ កាលពី ៤ថ្ងៃមុនគាត់បានកាន់ខ្សែគោដើរទៅក្រោយផ្ទះ ពេលនោះកូនឃើញទាន់ គាត់ក៏ទម្លាក់ខ្សែគោចោល នៅថ្ងៃកើតហេតុពេលព្រឹកម៉ោងប្រហែល ៤ គាត់បានក្រោកពី ដេក ខ្ញុំក៏ឃើញគាត់ចុះពីលើ ផ្ទះមកដី នឹកស្មានតែគាត់មកបត់ជើងធំ ក៏មិនបានចាប់ អារម្មណ៍ទេ ហើយក៏មិន ឃើញគាត់ត្រឡប់មកវិញដែរក៏ដើរទៅមើលស្រាប់តែឃើញម្ដាយរបស់គាត់ចងក និងខ្សែនីឡុងពណ៌ខ្មៅ (ខ្សែគោ)ទៅនឹងដើមស្វាយស្លាប់បាត់ទៅហើយមិនដឹងពីពេលណាទេ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលព័ត៌មាន ភ្លាមកម្លាំងជំនាញ និងប៉ុស្ដិ៍នគរបាល សាគ្រាមបានចុះដល់ កន្លែងកើតហេតុ និងពិនិត្យសាកសព ឃើញនៅក្បែសាកសព មានកៅអីជ័រពណ៌ ក្រហម(ដួល)ចំនួន ១ សាកសពជនរងគ្រោះ មានស្នាម ជាំជុំវិញករ ចំនួន១កន្លែង លៀនអណ្ដាតចេញមកក្រៅ និងមានចេញលាមកតាមរន្ធទ្វារធំ ក្រៅពីស្លាកស្នាមខាងលើ ជំនាញពិនិត្យពុំឃើញមានអ្វីទៀតឡើយ រួចបានសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយសាធ្វើអត្តឃាត(ចងក)ដោយខ្លួនឯង ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។
មូលហេតុ មានជំងឺប្រចាំកាយរ៉ាំរ៉ៃ រួចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី