ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក មិនអាចទប់ស្កាត់ការបាញ់ប្រហារ ដោយកាំភ្លើងនោះឡើយ

ចែករំលែក៖

មកទល់ពេលនេះ ការចេញច្បាប់គ្រប់គ្រងកាំភ្លើងនៅអាមេរិក គឺជាបញ្ហាដ៏ធំពិបាកនៅក្នុងការសម្រេច​ ។ កន្លងមកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ក៏ដូចជាមន្ត្រីគណបក្សសាធារណរដ្ឋ មួយចំនួន បានគាំទ្រដល់ការប្រើប្រាស់ កាំភ្លើង នៅអាមេរិក ដោយចាត់ទុកថា នេះជាទំនៀមទម្លាប់មិនអាចលុបចោល បានឡើយ ដោយការប្រើប្រាស់អាវុធ កាំភ្លើង កើតមានតាំងពីមុនទឹកដីអាមេរិក កកើតមកម៉្លេះ ទាំងនោះហើយយើងមិន អាចបោះបង់ចោលបានឡើយ។

ប៉ុន្តែក្រោយការបាញ់ប្រហារ ជាបន្ត បន្ទាប់ហើយការបាញ់ប្រហារទៀតសោត គឺនៅក្នុងសាលារៀន ពិសេសគឺសាលា បឋមសិក្សា ដែលជាហេតុធ្វើឲ្យពលរដ្ឋ អាមេរិក មួយចំនួនធំ មិនចង់ឲ្យមានការប្រើប្រាស់កាំភ្លើង ឬត្រូវមានច្បាប់គ្រប់គ្រងកាំភ្លើងឲ្យបានតឹងតែងជាទីបំផុត។ ដោយសារតែការបាញ់ប្រហារនៅ សាលារៀនសម្លាប់សិស្សជាបន្តបន្ទាប់ ទើបកន្លងមកមាន បាតុករអាមេរិករាប់ រយពាន់នាក់ ដែលជាសិស្សានុសិស្ស និងអ្នកគាំទ្ររបស់ពួកគេ បានប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករ ជាប្រវត្តិសាស្ត្រ ដើម្បី ធ្វើបាតុកម្ម ប្រឆាំងទៅនឹងការវាយប្រហារដោយការបាញ់កាំភ្លើងដែលកើតឡើងជាបន្តបន្ទាប់នៅអាមេរិក។

នៅថ្ងៃទី៤​ ខែតុលា ឆ្នាំ២០១៩​បានបញ្ជាក់ថា ប៉ូលិស​នៅទីក្រុង Vancouver រដ្ឋវ៉ាស៊ីនតោន បានបញ្ជាក់ថា អំពើបាញ់ប្រហារមួយ​បានកើតឡើងនៅអគារអាផាតមែន​មួយកន្លែង ដែលមនុស្សច្រើននាក់​ត្រូវរាយការណ៍ថា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ​ក្នុងតំបន់ ដោយសារស្ថានភាព​រងរបួសធ្ងន់ធ្ងរ ។ ក្នុងនោះ​ម្នាក់បានបាត់បង់ជីវិត ។

ប៉ូលិសបានឡោមព័ទ្ធអគារអាផាតមេន​មួយ​កន្លែងស្ថិតនៅទីក្រុង Vancouver កាលពីរសៀលថ្ងៃព្រហស្បតិ៍ (៣ ខែតុលា) បន្ទាប់ពីមានសេចក្តីរាយការណ៍​ការបាញ់ប្រហារនៅបន្ទប់រង់ចាំនៅទីនោះ ។ មនុស្ស៣នាក់ រងការបាញ់ប្រហារ ហើយប៉ូលិសទីក្រុង Vancouver ក្រោយមកបញ្ជាក់ថា ជនរងគ្រោះម្នាក់បានស្លាប់ ។

ប្រភពពីប៉ូលិស​បានបញ្ជាក់ថា ជនសង្ស័យបាញ់ប្រហារ​អាយុប្រហែល​៨០ឆ្នាំ រស់នៅក្នុងអគារអាផាតមេន​នោះតែម្តង ត្រូវបានគេដាក់ឲ្យនៅដោយឡែកពីគេឯង​ស្ថិតនៅជាន់ទី១៣ ។ កាសែត Columbian បានផ្សាយថា ប៉ូលិស​បានព្យាយាម​និយាយជាមួយខ្មាន់កាំភ្លើងដោយសម្រួល ។ ពេលនេះ ខ្មាន់កាំភ្លើង​កំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាង ។ ប៉ុន្តែគេនៅមិនទាន់ដឹងថា វាបានកើតឡើងយ៉ាងដូច្នេះ។ ប៉ូលិស​ក្នុងតំបន់​មិនទាន់អាចបញ្ជាក់ពីមូលហេតុបណ្តាលឲ្យជនសង្ស័យបាញ់ប្រហារ​នៅឡើយទេ ៕


ចែករំលែក៖