ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា មានរថយន្តស្ទួចមួយគ្រឿង ហ្វ្រាំងមិនសុី បានជ្រុលមកបុកម៉ូតូមួយគ្រឿងបើកបរដោយជនជាតិចិន បណ្តាលឲ្យជនរងគ្រោះជាជនជាតិចិនរូបនោះរងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះ កើតឡើងតាមផ្លូវសេតេទល់មុខអតីតៈ ពេទ្យ៨៨៨ចាស់ វេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ។
របាយការណ៏នគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយ រថយន្តស្ទូច ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-7967 អ្នកបើកបរឈ្មោះ ផន សុផាត ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ អ្នកបើកបរ មានទីលំនៅភូមិវាលរលឹម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង មានអ្នករួមដំណើរចំនួន ០១នាក់ឈ្មោះ ហាង ហឿន ភេទ ប្រុស អាយុ ៥៥ឆ្នាំ មុខរបរ ស្ទូចទំនិញ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពីលិច ឆ្ពោះទៅ កើត លុះដល់ចំណុចខាងលើបានកៀរម៉ូតូ ០១គ្រឿង រួចអូសកិនអ្នកបើកបរម៉ូតូម៉ាក smash ពណ៌ ស-ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1D-9181 អ្នកបើកបរឈ្មោះ ឡៅ ហ្វុង ភេទ ប្រុស( មិនដឹងអាយុ) ជនជាតិ ចិន មុខរបរ កម្មករ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅស្របគ្នា បណ្តាលឲ្យរងរបួស ធ្ងន់ ក្រោយមកស្លាប់នៅគ្លីនិកឯកជនចិន បច្ចុប្បន្នសាកសពជនរងគ្រោះរក្សាទុកនៅគ្លីនិករង់ចាំក្រុមគ្រួសារមកទទួលយក ។
ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ រីឯម្ចាស់រថយន្តដែលរួមដំណើរលើរថយន្តសមត្ថកិច្ចបាននាំមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរ ។ ចំណែកវត្ថុតាង រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕ ឆ្លាម សមុទ្រ