ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាព និងមិនមានសុវត្ថិភាព នៅលើពិភពលោក​

ចែករំលែក៖

នៅក្នុងឆ្នាំ​២០១៩នេះ ក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក​បានទៅលើក្រុមហ៊ុន អាកាសរណ៍​ Qatar Airways ក្រោយក្រុមហ៊ុននេះ បាននាំមុខទៅលើក្រុមហ៊ុន​ Singapore Airlines ​។

ក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុត៖

១-Qatar Airways ៖ ក្រុមហ៊ុននេះ ត្រូវបាន ពិភពលោកទទួលស្គល់ថា​ជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត​ដោយ និងមានផាសុខភាពបំផុត ​។ កន្លងមកដំណែងលេខ១ បានទៅលើ​ក្រុមហ៊ុន សិង្ហបុរី ។

២- Singapore Airlines ៖ បានធ្លាក់មកលំដាប់លេខ២វិញ​​ បើទោះបីក្រុមហ៊ុនទទួលបានពានរង្វាន់ជាច្រើនក្តី។

៣- ANA (All Nippon Airways) របស់ជប៉ុន

៤- ​Cathay Pacific ជាក្រុមហ៊ុនអាកាសចរណ៍ហុងកុង ដោយបានឡើងចំណាត់ថ្នាក់ មកលំដាប់ទី​៤នៅលើពិភពលោក​។

ក្រុមហ៊ុនអាកាសចរណ៍ដែលគ្រោះថ្នាក់បំផុត

ពេលថ្មីៗនេះ គេហទំព័រ AirlineRatings.com ​បានប្រកាសបញ្ជីឈ្មោះ ស្តីពីក្រុមហ៊ុនអាកាសចរណ៍ដែលមានគ្រោះថ្នាក់បំផុត នៅលើពិភពលោក ។ តាមតារាងចំណាត់ថ្នាក់ ក្រុមហ៊ុនដែលសុវត្ថិភាពបំផុត ផ្អែកទៅលើ ការហោះហើរ មិនមានគ្រោះថ្នាក់ មិនបណ្តាលឲ្យមានអ្នកដំណើរណាម្នាក់ ស្លាប់ ក្នុងរយៈពេល ១ទសវត្សរ៍កន្ងលមក ។ ផ្ទុយទៅវិញក្រុមហ៊ុនដែលមានគ្រោះថ្នាក់បំផុត គឺសំដៅទៅលើ ក្រុមហ៊ុនដែលបានជួបគ្រោះថ្នាក់ ក្នុងរយៈពេល​១០ឆ្នាំចុងក្រោយនេះ​។

១-ក្រុហ៊ុនអាកាសចរណ៍​ណេប៉ាល Tara Air៖ ដែលជាក្រុមហ៊ុន មានទីតាំងស្ថិតនៅក្នុងទីក្រុង​ Kathmandu ​ប្រទេសណេប៉ាល​ បានបង្កើតឡើង នៅឆ្នាំ​២០០៩ ។​ក្រុមហ៊ុននេះត្រូវបានគេឲ្យតម្លៃស្មើរនិង ផ្កាយ​១ តែប៉ុណ្ណោះ​ ដោយសារតែជួបនៅគ្រោះថ្នាក់ជាច្រើន​។​កាលពីឆ្នាំ​២០១០​និង​២០១១។

២- ក្រុហ៊ុន​ Nepal Airlines ​៖ បានជួបគ្រោះថ្នាក់ដល់ទៅ​៩លើក ក្នុងរយៈពេល​៨ឆ្នាំ កន្លងមក ​។ តាមតួលេខ ជើងហោះហើរនៅក្នុងតំបន់ភ្នំ ប្រឈមនិងហានិភ័យច្រើនជាងក្រុមហ៊ុនផ្សេងៗ​។​ ក្រុមហ៊ុនខាងលើត្រូវបានហាមហោះហើរទៅកាន់តំបន់អឺរ៉ុប។ ប៉ុន្តែក្នុងរយៈពេល​២០ឆ្នាំកន្លងមក​ក្រុមហ៊ុននេះបានរីកចំរើនមិនសូវមានគ្រោះថ្នាក់ឡើយ ទើប តែឆ្នាំ​២០១៤ មានគ្រោះថ្នាក់សម្លាប់មនុស្ស​១៨នាក់ ធ្វើឲ្យក្រុមហ៊ុន ធ្លាក់ចូលក្នុងលំដាប់ក្រុមហ៊ុនគ្រោះថ្នាក់ដដែល​។

៣-ក្រុមហ៊ុនAriana Afghan Airlines៖ ជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុត របស់ប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែក្រុមហ៊ុននេះ មានយន្តហោះតែ ៥គ្រឿងប៉ុណ្ណោះ ។ ក្រុមហ៊ុន​Ariana Afghan Airlines ក៏បានហាមប្រាមហោះហើរទៅកាន់អឺរ៉ុបផងដែរ តាំងពីខែតុលាឆ្នាំ​២០០៦។

៤-ក្រុមហ៊ុនអាកាសចរណ៍Bluewing Airlines (Suriname)៖ ក្រុមហ៊ុននេះ ត្រូវបានហាមប្រាម​ហោះចូលអាមេរិក និងអឺរ៉ុប​ ដោយសារតែជួបគ្រោះថ្នាក់ជាបន្តបន្ទាប់​ ៣លើកកន្លងមក ។ គ្រោះថ្នាក់នៅឆ្នាំ ២០០៨ បណ្តាលឲ្យមានអ្នកស្លាប់ ១៩នាក់ ។​ ២០០៩ គ្រោះថ្នាក់សម្លាប់មនុស្ស ៤នាក់ និង ខែឧសភា ឆ្នាំ​២០១៥ មានអ្នកស្លាប់៨នាក់ ។

ភាគច្រើនក្រុមហ៊ុនអាកាសចរណ៍​ទាំងនោះបានហោះហើរនៅតែក្នុងស្រុកប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យហោះហើរទៅក្រៅប្រទេសឡើយ​​ ដោយសារតែមិនមានសុវត្ថិភាពគ្រប់គ្រាន់៕


ចែករំលែក៖