ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេ កស្លាប់នៅកណ្ដាលផ្លូវលំមួយកន្លែ ង ក្នុងភូមិខ្វិត សង្កាត់សាកសំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីវេលាម៉ោង៦និ ង៣០ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានជា ករណីវាយប្លន់យកម៉ូតូពីជនរងគ្រោះ ។
ជនរងគ្រោះ មែក ភីន អាយុ២៩ឆ្នាំ មុខរបរជាងកញ្ចក់ និងជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្តុំផ្សារជិនជូ រីផ្លាហ្សា ខណ្ឌពោធិ៍សែនជ័យ ហើយមានស្រុកកំណើតនៅភូមិសំឃ្លី ឃុំព្រែកខ្លា ស្រុកកោះអណ្តាត ខេត្តតាកែវ។
យោងតាមប្រភពព័ត៍មានពីមន្រ្តី នគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋថា មានមនុស្សស្លាប់ ភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍សា កសំពៅ បានសហការជាមួយកម្លាំងជំនាញ នៃអធិការខណ្ឌដង្កោ បានចុះមកពិនិត្យជាក់ស្តែងនៅកន្ លែងកើតហេតុ ឃើញក្បែរសាកសពមានកាំភ្លើងជ័រមួ យដើម មួកសុវត្ថិភាព និងកញ្ចក់ម៉ូតូ ហើយនៅលើដងខ្លួនមានស្នាមរបួស នៅកញ្ចឹងក នឹងឆ្អឹងជំនី។
តាមសាច់ញាតិសពបុរសខាងលើ បានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូម៉ាកឌ្រី មសង់ សេរី២០១៥ ចេញពីផ្ទះបាត់តាំងពីវេលាម៉ោង ៨យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ដោយទាក់ទងមិនបាននោះទេ លុះព្រឹកថ្ងៃទី១៦ ខែតុលា ស្រាប់តែសមត្ថកិច្ចទាក់ទងមកថា ជនរងគ្រោះត្រូវបានគេវៃសម្លាប់ប្ លន់យកម៉ូតូបាត់ទៅហើយ។
ក្រោយពិនិត្យរួចរាល់ និងសាកសួរព័ត៌មានពីសាច់ញាតិសពបុ រសខាងលើ សមត្ថកិច្ចសន្និដ្ឋានថា ជាករណីវៃសម្លាប់ប្លន់យកម៉ូតូ ដោយសារជនរងគ្រោះមុនស្លាប់បានជិះ ម៉ូតូចេញពីផ្ទះ ហើយខណៈនេះដែរ សមត្ថកិច្ចជំនាញខណ្ឌដង្កោ និងសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្ វើការស្រាវជ្រាវ តាមចាប់ជនល្មើសយកមកផ្តន្ទាទោសតា មច្បាប់៕ភារ៉ា ដង្កោ