ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ១៣នាក់ ទៅតុលាការករណីលួច, ជួញដូរ, រក្សាទុក និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ ចំនួន១៣នាក់ ដែលពាក់ព័ន្ធ និងបទល្មើសករណីលួច, ជួញដូរ, រក្សាទុក, និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខកសាងសំណុរឿងបញ្ជូនទៅតុលាកាក្រោយពីបញ្ចប់នីតិវិធី ។

ការបញ្ជួនជនសង្ស័យទាំង១៣នាក់នេះ គឺនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើដែលជាប់ពាក់ព័ន្ធ នឹងបទល្មើសនោះ រួមមាន៖ ករណីលួច១រឿង មាន២នាក់, ករណីជួញដូរ១រឿង មាន២នាក់, ករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន៤រឿងមាន៦នាក់ ។

មន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង១៣នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយត្រូវបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿងរួចរាល់ ហើយពួកគេក៏បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង ។

ជាមួយគ្នានោះដែរ លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថា មានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបាន ទាន់ពេលវេលាផងដែរ ៕ ចន្ទ លីហ្សា


ចែករំលែក៖