ភ្នំពេញ៖ កៀកថ្ងៃរៀបការ តារាសម្ដែង ណាត់ បូរី និងគូដណ្តឹងជាកូនក្រមុំអ្នកខេត្តស្វាយរៀងបានចេញថតរូបមុនមង្គលការ(Pre-Wedding) យ៉ាងស្រស់ស្អាតនៅលើទឹកដីនៃខេត្តសៀមរៀប ។
ដល់ទីក្រុងអច្ឆរិយៈភ្លាមគំនិតនៃការតុបតែងខ្លួនបែបបុរាណថ្មីប្លែកមួយកាន់តែធ្វើឲ្យសម្រស់ពួកគេកាន់តែស្រស់ស្អាតនិងទទួលបានការសរសើរខ្លាំងពីមហាជន។
មុនថ្ងៃរៀបការមកដល់តារាសម្ដែង ណាត់ បូរី និងអនាគតភរិយាបានចំណាយលុយរាប់ម៉ឺនដុល្លារអាមេរិកដើម្បីបានរូបថត Pre-Wedding ស្អាតៗមកទុកធ្វើជាអនុស្សាវរីយ៍ដល់ថ្នាក់ថតនៅក្រៅប្រទេសក៏មានដែរដូចជាឥណ្ឌូណេស៊ី ចិន វៀតណាម ជាដើម។អ្វីដែលពិសេស និងមិនភ្លេចគឺចំពោះ Pre-Weddingរបស់លោក និងអនាគតភរិយាបានថតឈុតអប្សារាស្នៀតកេសាផ្កាដូង និងអង្គស្ដេចផែនដីនាសម័យអាណាចក្រអង្គរ ដែលធ្វើឲ្យមហាជនមានការកោតសរសើរខ្លាំង នូវគំនិតច្នៃប្រឌិតដ៏អស្ចារ្យនេះ។ វាបានឆ្លុះបញ្ចាំងនិងនាំអារម្មណ៍អ្នកបានមើលរូបភាពនេះឲ្យបណ្តែតអារម្មណ៍ទៅកាន់សម័យកាលបុរានដ៏អស្ចារ្យរបស់អាណាចក្រខ្មែរ។
គួរបញ្ជាក់ដែរថា តារាសម្តែង ណាត់ បូរី បានភ្ចាប់ពាក្យជាមួយកូនក្រមុំ អ្នកនៅក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី០១ខែ មីនា ឆ្នាំ២០១៩ ដោយអញ្ជើញភ្ញៀឲ្យចូលរួមក្នុងពិធីចំនួន៦០តុ។
ក្រោយពីភ្ជាប់ពាក្យហើយតារាសម្ដែងរូបនេះត្រៀមដឹកដៃគូដណ្ដឹងចូលរោងការនៅចុងឆ្នាំ២០១៩នេះក្រោយបានមើលចិត្តថ្លើមគ្នាជាមួយកូនក្រមុំ កញ្ញា នួន ស្រីរ័ត្ន អស់រយៈពេលជាងពីរឆ្នាំមកហើយនោះ៕ វឌ្ឍនា