ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចណ៍ ពីរកណីផ្សេងគ្នា នៅស្រុកអង្គរធំ និងស្រុកសូទ្រនិគម បណ្ដាលឲ្យមាន អ្នករបួសធ្ងន់និងស្រាល

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលចរាចរណ៍បានរាយការណ៍ថា មានករណីគ្រោះថ្នាក់ចរាចណ៍ ពីរកណីផ្សេងគ្នា នៅស្រុកអង្គរធំ និងស្រុកសូទ្រនិគម បណ្ដាលឲ្យមានការអ្នករបួសធ្ងន់និងស្រាល។

ប្រភពពីនគរបាលចរាចរណ៍បានបញ្ជាក់ប្រាប់ថាករណីទី១ រថយន្តម៉ាកviGoបុកនិង ម៉ូតូ ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិស្ពានថ្មី ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប រវាងរថយន្ត និងម៉ូតូ គឺរថយន្តម៉ាកviGo ពណ៌ត្រេអី ខម១២.៦៥៥៩បើកបរដោយឈ្មោះ ចេង ថារ៉ូ ភេទ ប្រុសអាយុ៤០រស់នៅភូមិព្រះគោ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ទៅបុកជាមួយម៉ូតូម៉ាកឌ្រីមសេរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប ១AG ៩៧១៨  ចំណែកអ្នកបើកបរម៉ូតូជិះគ្នា២នាក់ មួយឈ្មោះ វង ប៉ាច ភេទស្រីអាយុ ៣០ឆ្នាំរស់នៅភូមិសន្តាន់ឃុំ ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប រងរបួសធ្ងន់ ,  ២ ឈ្មោះ ឈុន ភី ភេទស្រីអាយុ៤០ឆ្នាំ រស់នៅភូមិសន្តាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប រងរបួសធ្ងន់។

បច្ចុប្បន្ន រថយន្តនិងម៉ូតូរក្សាទុក នៅអធិការនគបាល ស្រុកអង្គរធំ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

ប្រភពបានបន្តទៀតថា ករណីទី២ ម៉ូតូបុកនិងរថយន្ដ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅលើដងផ្លូវលេខ៦៤ ចំណុចភូមិអង្គុញ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប  រវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង១T១៨៨១ បើកបរដោយឈ្មោះដួង ជឿន ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិក្របៅ ឃុំគូលេនខាងត្នូង ស្រុកគូលេន ខេត្តព្រះវិហារ បុកជាមួយ រថយន្តម៉ាកTOYOTA HILUX TIGER ពណ៌ទឹកមាស ពាក់ស្លាកលេខសៀមរាប២A២៥៤៨ អ្នកបើកបរឈ្មោះម៉ាត់ សារី ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ក្នុងទិសដៅ ផ្ទុយគ្នា ពីជើងទៅត្បូង បណ្ដាលឲ្យ របួសមនុស្សធ្ងន់១នាក់ ជាអ្នកបើបរម៉ូតូ។

ក្រោយកើតហេតុអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យស្រុក។ ចំណែកម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ច រក្សាទុក នៅអធិការនគរបាល ស្រុកសូទ្រនិគមរង់ចាំដោះស្រាយគ្នាតាមច្បាប់៕ ប៊ុ នរិទ្ធី


ចែករំលែក៖