ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដែលជាមុខសញ្ញាជួញដូនិងប្រើប្រាស់គ្រឿងញៀននិងបំពានលើកិច្ចសន្យា

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យជា យុវជន២នាក់បន្ទាប់ពីត្រូវបានកម្លាំងជំនាញសហការជាមួយកម្លាំងចរាចរណ៍ស្រុកស្វាយទាបចុះអនុវត្តន៍ច្បាប់ចរាចរណ៏ផ្លូវគោគ និងត្រួតពិនិត្យអាវុធជាតិផ្ទះនិងគ្រឿងញៀនកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាយុវជនសង្ស័យមានឈ្មោះសួស ទិត្យ  អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិប្រសូតិទី១ ឃំុ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀងជាមុខសញ្ញាប្រើប្រាស់បំពានកិច្ចសន្យា និងទី២ឈ្មោះ សំ​ សិទ្ធធារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិ ឃំុ ស្រុក ជាមួយគ្នាជាមុខសញ្ញាប្រើប្រាស់បំពានលើកិច្ចសន្យាដូចគ្នា ។

ចំណែកសម្ភារះដែលសមត្ថកិច្ចធ្វើការដកហូតបានរួមមានម៉ូតូចំនួន០១គ្រឿងទូរស័ព្ទដៃ០១គ្រឿង។

ប្រភពបន្តថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនក្នុងការចុះអនុវត្តន៍ច្បាប់ចរាចរណ៏ផ្លូវគោគ ត្រួតពិនិត្យអាវុធជាតិផ្ទះនិងគ្រឿងញៀនជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀននិងធ្លាប់ធ្វើកិច្ចសន្យាម្តងរួចមកហើយប៉ុន្តែនៅតែប្រព្រឹត្តដដែល។

បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវបានសមត្ថកិច្ចបំពេញសំណំុរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹមសុថាន


ចែករំលែក៖