ព័ត៌មានទាន់ហេតុការណ៍៖

វិវាទនយោបាយ អង់គ្លេស រំលាយរដ្ឋសភា រៀបចំការបោះឆ្នោតជាថ្មី

ចែករំលែក៖

វិវាទនយោបាយនៅក្នុងប្រទេសអង់គ្លេស ជុំវិញ បញ្ហា ប្រេស៊ីត ពេលនេះ នាយករដ្ឋមន្ត្រីបានសម្រេច រំលាយរដ្ឋសភាបោះឆ្នោតជាថ្មី ។ សភា​របស់អង់គ្លេស​បានចាប់ផ្តើម​ប្រកាស​រំលាយចោល​ហើយ​ កាលពីពាក់កណ្តាល​យប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ​(ម៉ោងនៅក្នុងប្រទេសអង់គ្លេស) គឺគិតទៅមុខ​ទៀត​មានរយៈពេល​២៥ថ្ងៃ​ មុនការបោះឆ្នោត​ជាតិនឹងចាប់ផ្តើមធ្វើឡើង​នោះ។

ការរំលាយសភា​​​នៅគ្រានេះ មានន័យថា ទាំងរដ្ឋសភា និងទាំងព្រឹទ្ធសភារបស់អង់គ្លេស ​នឹង​មិនមាន​សកម្មភាព​អ្វីទៀតឡើយ ។ ការបោះឆ្នោតរដ្ឋសភា​ថ្មី ​នឹងធ្វើឡើង​នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩, រីឯព្រឹទ្ធសភាវិញ សមាជិករបស់ព្រឹទ្ធសភា ​គឺនៅមានតួនាទី​ និងមនុស្ស​ដដែល ។

ស្ថិតនៅក្នុង​កាលៈទេសៈដូចនេះ ប្រធានរដ្ឋសភាថ្មី​​មួយរូប ត្រូវបានជ្រើសរើស ព្រមមួយអន្លើ​ដោយប្រធានព្រឹទ្ធសភា​ផងដែរ ។ ប៉ុន្តែនៅ​ក្នុងឆ្នាំនេះ លោក Lindsay Hoyle ត្រូវបានជ្រើសរើស​ភ្លាមៗ ដើម្បីជំនួស​តំណែង​ព្រឹទ្ធសភា​ពីលោក John Bercow ដែលបាន​លាលែងពីតំណែង​ និងបានប្រកាស​កាលពីខែកញ្ញា ឆ្នាំ២០១៩​ កន្លងមកនោះ ។

សូមបញ្ជាក់ថា ស្ថិតនៅក្រោមច្បាប់​ឆ្នាំ​២០១១ ស្តីអំពី​ថេរវេលា​របស់សភាអង់គ្លេស គឺសភា​​ត្រូវ​បោះឆ្នោតជ្រើសរើស​ជាថ្មី​រៀងរាល់​៥ឆ្នាំម្តង ហើយ​ការបោះឆ្នោតសភា​នៅពេលខាងមុខនេះ ត្រូវបានរំពឹងថា នឹងកើតឡើង​នៅក្នុងឆ្នាំ​២០២២ ។ ប៉ុន្តែ ទោះបីយ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ រដ្ឋសភា​អង់គ្លេស​បានបោះឆ្នោតសម្រេច​ជ្រើសរើសយកការបោះឆ្នោត​​មុនកាលកំណត់វិញ ដែលនឹងត្រូវធ្វើឡើង​នៅក្នុងខែឆ្នូ ឆ្នាំ២០១៩ ដោយអាស្រ័យ​ទៅលើ​ការជាប់គាំង​ចេះតែបន្តកើតឡើង​​ក្នុងបញ្ហានយោបាយ​អង់គ្លេស​ចាកចេញពី​អឺរ៉ុប ឬ Brexit នោះ ៕


ចែករំលែក៖