ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំអ៊ីស្រអែល៖​ ការព្រមានរបស់អ៊ីរ៉ង់ មកលើអ៊ីស្រាអែល គ្មានប្រសិទ្ធភាពនោះឡើយ

ចែករំលែក៖

ការព្រមានគ្នាទៅវិញទៅមករវាងអ៊ីស្រាអែល នឹងអ៊ីរ៉ង់ ក្លាយទៅជាទម្លាប់ទៅហើយ ដោយប្រទេសទាំងពីរបានព្រមានគ្នាអត់ឈប់ឈរនាពេលកន្លងមក ។នៅពេលនេះមេបញ្ជាការកងកម្លាំងការពារជាតិអ៊ីស្រាអែល បានចេញមុខ មកអះអាងថា ប្រទេស​របស់លោក នឹងមិនព្រឺរោម ចំពោះសកម្មភាពគំរាមកំហែងយោធារបស់ប្រទេសអ៊ីរ៉ង់ នោះឡើយ។

លោកឧត្ដមសេនីយ៍ Aharon Haliva  ប្រធាននាយកដ្ឋានប្រតិបត្ដិការ នៃកងកម្លាំងការពាជាតិអ៊ីស្រាអែល បានព្រមាន កាលពីថ្ងៃទី៥ ខែវិច្ឆិកា ម្សិលមិញ ថា នៅឆ្នាំក្រោយនេះ ជាបរិយាកាស មិនអំណោចផលល្អ សម្រាប់ប្រទេសអ៊ីស្រាអែល នោះឡើយ។ សកម្មភាពរបស់ប្រទេសអ៊ីរ៉ង់ នាពេលនេះ បានបង្ហាញពីសញ្ញាអវិជ្ជមានដល់សន្ដិសុខរបស់អ៊ីស្រាអែល។  បច្ចុប្បន្នកងទ័ពអ៊ីស្រាអែល មានការប្រឈមមុខថ្មីមួយ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងកងកម្លាំងឃឺដអ៊ីរ៉ង់ នៅតំបន់ខ្ពស់រាប Golon។

យោងតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា​ កាលពីប៉ុន្មានខែកន្លងមកនេះ ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ​អ៊ីស្រាអែល មានភាពសុខសាន្ដ និងសន្ដិសុខល្អ។ ទោះជាយ៉ាងណា​ អ៊ីស្រាអែល កំពុងតែយុទ្ធនាការសង្រ្គាម ដើម្បីសង្រ្គាម ចាប់តាំងពីឆ្នាំ២០១៣ ក្នុងគោលបំណង​រារាំងប្រទេសអ៊ីរ៉ង់ និងសម្ពន្ធមិត្តរបស់ប្រទេសនេះ មានដូចជា ក្រុមហេសប៊ូឡាហ៍ ពីការទទួលបាននូវគ្រឿងសព្វាវុធដ៏ទំនើបៗ សម្រាប់ប្រើប្រាស់ប្រឆាំងនឹង​រដ្ឋជ្វីព។

មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិអ៊ីស្រាអែល បានព្រមានថា  ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មានការលេចចេញនូវការគំរាមកំហែង ពីប្រទេសអ៊ីរ៉ង់ មកលើសន្ដិសុខរបស់អ៊ីស្រាអែល។ អ៊ីរ៉ង់មានគោលបំណង់ឆ្លើយតបការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ កងជីវពលគាំទ្រដោយអ៊ីរ៉ង់ និងងហេដ្ឋារចនាសម្ព័ន្ធ។

លោកឧត្ដមសេនីយ៍ ក៏បានបន្ដថា សព្វថ្ងៃ មានការគំរាមកំហែងទៅលើតំបន់ភាគខាងជើង ខាងកើត និងភាគខាងត្បូង នៃប្រទេសអ៊ីស្រាអែល។ គ្រាប់រ៉ុក្កែត បានបាញ់តម្រង់ទៅកាន់តំបន់ Golan ហើយក៏មានរ៉ុក្កែតដទៃទៀតបាញ់ចេញពីតំបន់ Gaza Strip តម្រង់ទៅកាន់តំបន់ Ashkelon នៅក្នុងអំឡុងពេលយុទ្ធនាការស្វែងរកសំឡេងឆ្នោត របស់លោកនាយករដ្ឋមន្រ្ដី Benjamin Netanyahu ។

លោកឧត្តមសេនីយ៍ Amikam Norkin  មេបញ្ជាការកងទ័ពអាកាសអ៊ីស្រាអែល បានថ្លែងថា ការប្រកួតប្រជែងលើវិស័យការពារដែនអាកាស កំពុងតែក្លាយជាបញ្ហាស្មុគស្មាញខ្លាំងបំផុត។  កត្ដាទាំងនេះនាំឲ្យមានការគំរាមកំហែងដោយមីស៊ីល និងរ៉ុក្កែត នាពេលនេះ គឺជាការវាយប្រហារពីយន្ដហោះគ្មានមនុស្សបើកបរ និងមីស៊ីល។ ទោះជាយ៉ាណា អ៊ីស្រាអែល មាន ប្រព័ន្ធមីស៊ីលការពារមីស៊ីល ជាច្រើន រួមមាន  Arrow, Patriot, David’s Sling និង Iron Dome ក៏អាចការពារនូវការគំរាមកំហែងទាំងពីអ៊ីរ៉ង់បានយ៉ាងមានប្រសិទ្ធភាព។

ប្រព័ន្ធផ្សព្វផ្សាយ ជាភាសា Hebrew បានព្រមានជាច្រើនថ្ងៃមុននេះនូវការកែតម្រូវជាបន្តបន្ទាប់ ចំពោះប្រព័ន្ធការពារដែនអាកាសរបស់ IAF ដោយសារការភ័យខ្លាចថា អ៊ីរ៉ង់អាចព្យាយាមអនុវត្តការវាយប្រហារដោយប្រើមីស៊ីល តាមកាណូត ឬយន្តហោះគ្មានមនុស្សធ្វើអត្តឃាត ស្រដៀងនឹងការវាយប្រហារ កាលពីខែតុលា ប្រឆាំងនឹងទីតាំងផលិតប្រេងរបស់ប្រទេស អារ៉ាប៊ីសាអូឌីត៕


ចែករំលែក៖