ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនយុវជន៣នាក់ ជាមុខសញ្ញាចោរកាច់សោកម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ជាមុខសញ្ញាចោរកាត់ក.ម៉ូតូក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន ខណៈដែរកំពុងជិះល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញពួកគេដើរតាមផ្លូវរកមើលទ្រព្យសម្បត្តិណាដែរប្រជាពលរដ្ឋទុកប្រហែស ដើម្បីធ្វើសកម្មភាពលួច ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្រោយរោងចក្រ QMI. ក្បែរ ផ្សារហ្គ្រេនជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីទទួលព័ត៍មានពីប្រជាពលរដ្ធល្អរាយការណ៍ ថានៅក្រោយរោងចក្រ QMI. ក្បែរ ផ្សារហ្គ្រេនជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ តែងតែមានក្រុមជនសង្ស័យបង្កការអុកឡុក និងមានករណីលួច ប្រើប្រាស់គ្រឿងញៀនផងដែរ ។

ប្រភពដដែលបន្តថា ក្រោយពីមានសេចក្កីរាយការណ៍រួចមក កម្លាំងប៉ុស្តិ៍ចោមចៅទី៣ បានដឹកនាំកម្លាំងល្បាត ទៅទីនោះជាប្រចាំ លុះដល់ម៉ោងកើតហេតុស្រាប់តែឃើញជនសង្ស័យ៣នាក់ខាងលើ កំពុងតែដើរតាមផ្លូវរកមើលទ្រព្យសម្បត្តិណាដែរប្រជាពលរដ្ឋទុកប្រហែស ដើម្បីធ្វើសកម្មភាពលួចក៏ឃាត់ខ្លួនឆែកឆេររកឃើញឧបករណ៍ កែឆ្នៃ ដែកចុងស្រួចសំរាប់កាច់សោក.ម៉ូតូ ទើបនាំយកមកប៉ុស្តិ៍សួរនាំ និងចាត់ការតាមច្បាប់ ៕ សុខា សែនជ័យ


ចែករំលែក៖