ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំ បុគ្គលិកមន្ទីរពទ្យ ព្រះកេតុមាលា ចុះចែកសម្ភារសិក្សា ជួនក្មួយសិស្សនុសិស្សកន្ទ្រាំង 

ចែករំលែក៖

ខេត្តសៀមរាប៖ កាលពីថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩នៅសាលាមត្តេយ្យ បឋមសិក្សា និងអនុវិទ្យាល័យ ឃុំកន្ទ្រាំង ស្រុកបា្រសាទបាគង ខេត្ត សៀមរាប ក្រុមការងារចុះពង្រឹងមូលដ្ឋានឃំុកន្ទ្រាំង ដឹកនាំដោយលោក គឹម ប៊ុនថេង លោក សេង ឈុន លោក ជរ តូនី និងលោក ប៉ុក សេរីសម្បតិ្ត តំណាង លោកវេជ្ជ បណ្ឌិត លី សុវណ្ណ អនុប្រធានគណៈពង្រឹងមូលដ្ឋានឃំុកន្ទ្រាំង និង លោកវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យចែកជាក្រុម បានអព្ជេីាញផ្តល់សម្ភារសិក្សា និងថវិកាសិស្សានុសិស្សលោក គ្រូ អ្នកគ្រូ អាជ្ញា ធរដែនដី ប្រជាការពារក្នងមូលដ្ឋាន ។ 

លោក គឹម ប៊ុនថេង ក្នុងនាមលោកវេជ្ជបណ្ឌិត លី សុវណ្ណនាយកមន្ទីរពេទ្យ ព្រះកេតុមាលា សម្តែងក្តីសោមនស្សរីករាយប្រកប ដោយភាពស្និទ្ធស្នាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្សទាំង ៩ មានអនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យ សា លា មាតា បីតា អាជ្ញាធម៌ដែនដី នៅទីនោះដោយក្តីនឹករឮក ដូចក្រុមគ្រួសារតែមួយ ក្នុងពេលដែលមាតុភូមិទទួលសុខសន្តិភាពពេញលេញ ព្រមទាំងកំពុងមានការអភិវឌ្ឍលេីគ្រប់វិស័យទាំងពុទ្ធចក្រ និង អាណាចក្រ ។ លោកគឹម ប៊ុនថេង បន្តទៀតថា: ក្នុងថ្ងៃបវេសនកាល ឆ្នំាសិក្សាថ្មី ២០១៩ -២០២០ គឺជាវេលាដ៏មានសារះសំខាន់បំផុត ចំពោះ ក្មួយ​ៗ ចៅៗទាំងអស់ បានបន្តការសិក្សា នៅថ្នាក់ខ្ពស់មួយថ្នាក់ ទៀតសម្រាប់សិស្សចាស់ និងសិស្សថ្មីបានចូលសិក្សាបន្តបន្ទាប់ តាមសាលា ថ្នាក់រៀន ជួបជំុមិត្តភក្តិចាស់ -ថ្មីប្រកប ដោយក្តីសោមនស្សរីករាយ សំរាប់ឆ្នំាសិក្សាថ្មី ។ 

លោកក៏៏បានជំរុញដល់ចៅៗទាំងអស់ត្រូវយកចិត្តទុកដាក់ ត្រង ត្រាប់ទទួលយកនូវពុទ្ធិ ពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាលគោរពវិន័យ បទបព្ជាាផ្ទៃក្នុងសាលា ឱយបានល្អ ពេលត្រឡប់ដល់ផ្ទះវិញ ជួយកិច្ចការ ស្តាប់ដំបូន្មានឱពុកម្តាយ និងជៀសឱយឆ្ងាយពីគ្រឿងញៀន ។ ឆ្លៀតក្នុងឱកាសនេះ ទូលបង្គំ យេីងខ្ញំុសូមរំឮក នូវអនុសាសន៍ ដ៏ថ្លៃថ្លារបស់ប្រមុខរាជ រដ្ឋាភិ បាល សម្តេចអគ្គសេនាបតីតេជោ ហ៊ុនសែន ឆ្លេីយតបនិងយុទ្ធសាស្ត្រ ម្រាមដៃ៩ ជាផែនការផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ និងប្រមាថព្រះមហាក្សត្រ ។ ដូច្នេះយេីងទាំងអស់គ្នា ចូលរួមកុំបី ខាននាថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងមូលដ្ឋាននាំគ្នាហូបអំបុក ដេីម្បីរក្សាការពារជាតិ សាសនា ព្រះមហាក្សត្រនិងការពារ ការអភិវឌ្ឍលេីគ្រប់វិស័យ ដែលកំពុងកេីតមានក្នុងព្រះ រាជាណាចក្រកម្ពុជា ។ 

ក្នុងនាមអាជ្ញាធរដែនដី ឃំុកន្ទ្រាំង លោកឃាម ឆាង មេឃំុ និងជាប្រធានគណៈបក្សប្រជាជានកម្ពុជា មូលដ្ឋាន ជំនួសមុខឱយរដ្ឋបាល ដែនដី បុគ្គលិកសិក្សា សូមថ្លែងអំណរគុណដល់ក្រុម ការងារ មន្ទីរពេទ្យ​ព្រះកេតុមាលា ដែលតែងតែងជួយឧបត្ថម្ភ​គាំទ្រ ដល់ការកសាង ហេដ្ឋារចនាសម្ព័នក្នុងមូលដ្ឋាន ជាបន្ត បន្ទាប់ លេីគ្រប់វិស័យ ដូចជាចុះពិនិត្យព្យាបាល ជម្ងឺដល់ខ្នងផ្ទះ​ ចំនួន ៣ ដង ដែលមានគ្រូពេទ្យ និងថ្នាំសង្កូវជាច្រេីន កសាងរបងសាលារៀន សង់បង្គន់អនាម័យ និងជួសជុលផ្ទះ ជូនជនទុរគត ក្នុងមូលដ្នាន ព្រមទាំង ទទួលព្យាបាលជម្ងឺធ្ងន់ៗដល់ប្រជាពលរដ្ឋ នៅមន្ទីរពេទ្យព្រះកេតុមាលា ដោយឥតគិតថ្លៃថែមទៀត ។ ទង្វេីដ៏ប្រពៃនេះដក់ជាប់ក្នុងក្រអៅបេះដូងអ្នកឃំុកន្ទ្រាំង មិនអាចបំភ្លេចនិងកាត់ថ្លៃបាន​ ចំពោះទឹកចិត្ត មនុស្ស ធម៌របស់ អស់លោកក្រុមគ្រូពេទ្យ ដែលជាសមាជិកសកម្មរបស់គណៈបក្សប្រជាជនកម្ពុជា ។ ក្នុងឱកាសនោះ ក៏មានការចែកជូនការដូរអនុស្សាវរីយ៍ ដល់សិ ស្សានុសិស្សចំនួន ២៤២៧ នាក់ ម្នាក់ទទួលបាន សៀវភៅ សរ សេរ ខ្មៅដៃ ប្រដា ប់ចិត ខ្មៅដៃជ័រលប់ កូនកាបូបដក់បិុច សឺុមីកិប និងថវិកាម្នាក់ៗ ៥ពាន់រៀល លោកគ្រូ អ្នកគ្រូ ៩៦ នាក់ម្នាក់ៗ ថវិកា ៥​មឺុនរៀល មេឃំុ ១០ មឹុនរៀល ក្រុមការងារ ៥០ មុឺនរៀលផងដែរ ៕ សុខដុម


ចែករំលែក៖