ព័ត៌មានទាន់ហេតុការណ៍៖

ប្រុសស្រីមួយគូបើករថយន្តឡិចស៊ីស330 មួយគ្រឿងជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់ ហើយសម្ដីគឃ្លើនសួរអ្នកសាព័ត៌មានថា ចង់បានលុយប៉ុន្មាន?

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរ និងស្ត្រីម្នាក់ទៀតសង្ស័យស្រវឹងស្រាបើករថយន្ត lexus rx330 មួយគ្រឿងជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រមាណជា ១០០ ម៉ែត្រទើបទៅមុខលែងរួច ខណៈនោះក៏មានក្រុមអ្នកព័ត៌មានជាច្រើនស្ថាប័នចុះទៅដល់កន្លែងកើតហេតុឡាយផ្ទាល់ភ្លាមៗ ស្រាប់តែប្រុសស្រីមួយគូដែលបើករថយន្តមករករឿងអ្នកសារព័ត៌រួចសួរដោយសំដីគឃ្លើនយកមេឃទ្រាប់គូទអង្គុយថា ចង់បានលុយប៉ុន្មានគាត់ឲ្យ ទើបធ្វើឲ្យក្រុមអ្នកសារព័ត៌មានហួសចិត្តគ្រប់គ្នាៗ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនឹងផ្លូវ ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុន កើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រីម្នាក់ទៀតសង្ស័យស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាក lexus rx330 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AR-9631ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ ១៩៣ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់មួយកង់រថយន្តបង្កមិនទាន់អស់លឿនទៅមុខបាន ១០០ ម៉ែត្រខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅលែងរួច។

ខណៈនោះដែរ ក៏មានក្រុមសារព័ត៌មានជាច្រើនស្ថាប័នចុះទៅឡាយទាន់ហេតុការណ៍ភ្លាមៗធ្វើឲ្យប្រុសស្រីមួយគូដែលបើករថយន្តបង្កខឹងសម្បារយ៉ាងខ្លាំងនិងរករឿងអ្នកសារព័ត៌មានទៀតរួចក៏បានសួរទៅក្រុមអ្នកសារព័ត៌មានថាចង់បានលុយប៉ុន្មានគាត់ឱ្យធ្វើអោយក្រុមអ្នកសារព័ត៌មានទាំងអស់គ្នាហួសចិត្តគ្រប់គ្នា។

បន្ទាប់មកក៍នាំគ្នាហៅរថយនមួយគ្រឿងទៀតបម្រុងជិះគេចចេញពីកន្លែងកើតហេតុតែត្រូវបានសមត្ថកិច្ចមូដ្ឋានឃាត់ខ្លួនទុកប្រគល់ឱ្យផ្នែកជំនាញ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖