ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចូលរួមពិសារ​អំបុក​សាមគ្គី​ ដេីម្បី​ការ​ពារ​ជាតិ​ សាសនា​ ព្រះ​មហាក្សត្រ​ ក្នុង​ស្មារតី​អបអរសាទរ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសៅរ៍ ១៣កេីត ខែកត្ដិក​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​ ០៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ពញាឮ​ បាន​ចូលរួម​ពិសារ​អំបុក​សាមគ្គី​ ដេីម្បី​ការ​ពារ​ជាតិ​ សាសនា​ ព្រះ​មហាក្សត្រ​ ក្នុង​ស្មារតី​អបអរសាទរ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ និង​រក្សា​ឲ្យ​បាននូវ​សុខសន្តិភាព​សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស​ តាម​ប្រសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។ ពិធី​ដ៏​សប្បាយ​រីករាយ​នេះ​ ប្រារព្ធ​នៅ​ទី​ស្នាក់ការ​គណបក្សប្រជាជន​កម្ពុជា​ស្រុក​ពញាឮ​ ដោយ​មាន​ការ​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​ ។ បន្ទាប់​មក​ លោករដ្ឋ​មន្ត្រី​ បាន​បន្ត​ដំណើរ​ចុះ​ និង​ចូលរួម​អបអរសាទរ​ពិសារ​អំបុក​នៅ​តាមបណ្តា​ឃុំ​ទាំង​ ១១​ របស់​ស្រុក​ពញាឮ​ ដែល​បាន​ និង​កំពុង​ប្រារព្ធ​ពិធី​ពិសា​រអំបុក​សាមគ្គី​នេះ​ផង​ដែរ​ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖