ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ប្រារព្ធពិធីខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ នៃកំណើតកងទ័ព១៩៥៣-២០១៩

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែកក្តិក ឆ្នាកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តស្ទឹងត្រែង ប្រារព្ធពិធីអបអរសាទរ​ខួប​ អនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ នៃកំណើតកងយោធពលខេមរភូមិន្ទ និងបំពាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ។

ក្នុងឱកាសអបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី៦៦ នៃពិធីបុណ្យឯករាជ្យជាតិ មានការអញ្ចើញចូលរួមជាកិត្តិយស លោកអភិបាលនៃគណ:អភិបាលខេត្ត លោកប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងខេត្តទាំងមូល រួមទាំងសាលាក្រុង ស្រុក មេឃុំ ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់រូបនៅចងចាំមិនភ្លេចនូវ ព្រះមហារាជបូជនីយកិច្ចដ៏មោះមុត អង់អាច ដើម្បីទាមទារបាននូវឯករាជ្យជូនជាតិ មាតុភូមិកម្ពុជា ពីអាណានិគមន៍និយមបារាំងសេស ។

ព្រះអង្គបានលះបង់នូវព្រះកាយពល សព្វបែបយ៉ាង ដើម្បីធានានូវការទាមទារឯករាជ្យជាតិ ជូនជាតិរបស់ព្រះអង្គ ។

នៅទីបំផុត ក្នុងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កម្ពុជាទទួលបាននូវឯករាជ្យជាតិពេញលេញ ក្រោមស្នាមព្រះហស្ថដ៏ឧត្តុងឧត្តុម នៃសម្តេច ព្រះបិតាឯករាជ្យជាតិ ក្រោយព្រឹត្តិការណ៍ដ៌វិសេសវិសាលនេះមក កម្ពុជាហៅខ្លួនឯងថា “ព្រះរាជអាណាចក្រកម្ពុជា”អច្ឆរិយ: ។

ជាមួយគ្នានេះផងដែរ ថ្នាក់ដឹកនាំខេត្តបានប្រារព្ធធ្វើពិធីបំពាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ដល់បុព្វបុរស ដើម្បីបញ្ចប់ពិធីតាមផែននីមួយៗតាមលំដាប់ថ្នាក់ផងដែរ ៕ មាស សុផាត


ចែករំលែក៖