ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសៅរ៍ ១៣កេីត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាឮ បានចូលរួមពិសារអំបុកសាមគ្គី ដេីម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ក្នុងស្មារតីអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិ និងរក្សាឲ្យបាននូវសុខសន្តិភាពសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ពិធីដ៏សប្បាយរីករាយនេះ ប្រារព្ធនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ បន្ទាប់មក លោករដ្ឋមន្ត្រី បានបន្តដំណើរចុះ និងចូលរួមអបអរសាទរពិសារអំបុកនៅតាមបណ្តាឃុំទាំង ១១ របស់ស្រុកពញាឮ ដែលបាន និងកំពុងប្រារព្ធពិធីពិសារអំបុកសាមគ្គីនេះផងដែរ ៕
ដោយ៖ សុខ ខេមរា