ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំ បុគ្គលិក មជ្ឈមណ្ឌលព័ត៌មាននគរវត្តប្រារព្ធពិធីហូបអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃ សៅរ៍ ១៣កើត ខែកក្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៩ នេះបុគ្គលិកនិងថ្នាក់ដឹកនាំមជ្ឈមណ្ឌលព័ត៌មាននគរវត្តទាំងអស់បានរៀបចំពិធីទទួលទានអំបុកក្នុងន័យហូបអំបុកខ្មែរដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ យ៉ាងឆ្ងាញ់បំផុត។

ក្នុងពិធីនេះថ្នាក់ដឹកនាំនិងបុគ្គលិកមជ្ឈមណ្ឌលព័ត៌មាន នគរវត្ត ទាំងអស់បានសម្តែងការរីករាយបំផុតដោយសារតែអំបុកចាត់ទុកជាចំណីមួយបែបមានឱជារសឆ្ងាញ់របស់ខ្មែរយើងដែលបន្សល់ទុកពីដូនតាយូរមកហើយ។ យើងទាំងអស់ទទួលទានអំបុកដ៏ស្រួយខ្ញោកដែលផលិតចេញពីស្រូវថ្មី ជាមួយចេក ស្ករ ក្នុងភាពសាមគ្គី និងជាសក្ខីភាពបញ្ជាក់ថា ការទទួលអំបុកនាពេលនេះ ជាការួមចំណែក ការពារជាតិ សាសនា ព្រះមហាក្សត្រ ដែលនៅថ្ងៃនេះ ប្រជាពលរដ្ឋទូទាំងប្រទេសប្រារព្ធពិធីនេះឡើងយ៉ាងសប្បាយរីករាយ ។

ក្រោយពេលហូបអំបុកដែលមានរសជាតិឆ្ងាញ់រួចមកថ្នាក់ដឹកនាំនិងបុគ្គលិកបានលាន់មាត់គ្រប់ៗគ្នាថាអំបុកខ្មែរពិតជាមានរសជាតិឆ្ងាញ់មែន ដូច្នេះសូមបងប្អូនរួមជាតិចូលរួមហូបអំបុកខ្មែរក្នុងថ្ងៃនេះទាំងអស់គ្នា ៕ ប្រាថ្នា


ចែករំលែក៖