ខេត្តសៀមរាប៖ សមត្ថកិច្ចស្រុកពួក បានរាយការណ៍ថា បុរសម្នាក់ បានចងក សម្លាប់ខ្លួន ដោយសារតែគិតខ្លី មាន ស្នេហាហើយខាងស្រី សុំបែក ។
ហេតុការណ៍ បានកើតឡើង នៅនៅម៉ោងទៀបភ្លឺថ្ងៃទី១២ ខែវិច្ឆិកា នៅចំណុចផ្ទះបាយ ជនរងគ្រោះ ភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ។ ជនរងគ្រោះឈ្មោះ សិក សិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ និស្សិត ចងក នឹងខ្សែនីឡុង កំពស់២;៤៥ម៉ែត្រ ។
សមត្ថកិច្ចបានបន្តថា តាមការរៀបរាប់សាច់ញាតិ ជនរងគ្រោះថា ជនរងគ្រោះ ពុំដែលមានទំនាស់គំគួន នឹងនរណាឡើយ ។ តែជនរងគ្រោះ ធ្លាប់មានទំនាក់ទំនង ស្រឡាញ់ស្ត្រី ម្នាក់នៅឃុំរើល តែរយ:ពេលមួយខែនេះ ខាងស្រីសុំបែក ពីពេលនោះរូបគេតែងផឹកស្រា រអ៊ូរទាំ ជាញឺកញាប់ ។ លុះថ្ងៃកើតហេតុ ជនរងគ្រោះ ផឹកសី ជាមួយបងប្អូន រហូតដល់ម៉ោង ២២និង៣០ក៏បែកគ្នា ទៅដេករៀងៗខ្លួន (ពុំមានទំនាស់)អ្វីឡើយ ។ រហូតដល់ម៉ោង៥ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ប្រទះឃើញចងក ក្នុងផ្ទះបាយតែម្តង ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា ការពិនិត្យកោសល្យវិច្ច័យនិងសន្និដ្ឋាន ពុំមានពាក់ព័ន្ធបទល្មើសឡើយ ។ ករណីនេះសមត្ថកិច្ចថា មូលហេតុ ជនរងគ្រោះ មានវិបត្តិស្នេហា ៕ ប៊ុនរិទ្ធី