ខេត្តកំពង់ធំ៖ ថ្ងៃចន្ទ១៥កើត ខែកត្កិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង១០:០០នាទីមានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើក ស្ថិតនៅភូមិព្រែកដី ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ,។
សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះឈ្មោះ គឹម សាន ភេទប្រុស អាយុ២២ឆ្នាំ។ ផ្ទះធ្វើអំពីឈើដំបូលប្រក់ក្បឿង រនាបក្តារ ជញ្ជាំងក្តារ ទំហំ០៦មx០៩ម ។ ឆេះខោអាវមុងភួយខ្នើយមិនបណ្តាលឲ្យឆេះផ្ទះឡើយ(ជនបង្ករត្រូវបានបញ្ចូនខ្លួនមកអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ)។
មូលហេតុ: ម្ចាស់ផ្ទះប្រមូលខោអាវមុងភួយខ្នើយដុតក្នុងផ្ទះខ្លួនឯង ។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរបានចេញអន្តរាគមន៍ចំនួន០១គ្រឿងតែដល់ត្រឹមភូមិកំពង់ឈើទាលភ្លើងរលត់វិញ ៕ ប៊ុនរិទ្ធី