ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ៍ ១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងត្រូវជាថ្ងៃចុងក្រោយនៃពិធីបុណ្យអំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីប លោក សុខ សម្បត្តិ ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាល នៃគណៈអភិបាលខណ្ឌ និងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ រួមជាមួយមន្ត្រីរាជការសាលាខណ្ឌព្រែកព្នៅ បានចុះសំណេះសំណាល និងលើកទឹកចិត្ត ជូនកីឡាករ ទូកង ចំនួន វត្ត នៅក្នុងខណ្ឌព្រែកព្នៅ ដែលមានការចូលរួម អភិបាលរងខណ្ឌ សមាជិកក្រុមប្រឹក្សាខណ្ឌ លោកនាយរងរដ្ឋបាលខណ្ឌ និងបងប្អូនកីឡារកទូកងទាំងចំនួន៣វត្តនៅ ខាងត្បូងរង្វង់មូលនាងមច្ឆាតំបន់អភិវឌ្ឍOCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
លោក សុខ សម្បត្តិ បានមានប្រសាសន៍ថា សូមបងប្អូនពង្រឹងស្មារតី ដើម្បីប្រណាំងយកជ័យជំនះឲ្យបានជូនដល់ខណ្ឌព្រែកព្នៅយើង ព្រោះថានេះគឺជាថ្ងៃទី៣ហើយ សម្រាប់ថ្ងៃទី៣ ជាពិសេសសូមបងប្អូនរក្សានូវសណ្តាប់ធ្នាប់ អនាម័យ និងភាពហិង្សានៅក្នុងការប្រកួត ។
លោកអភិបាល បានបញ្ជាក់ទៀត នេះជាថវិការបន្ថែមសម្រាប់ការជំរុញ និងលើកទឹកចិត្តដល់បងប្អូនយើង ហើយឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ខណ្ឌព្រែកព្នៅរបស់យើងនឹងទទួលបានជោគជ័យក្នុងថ្ងៃនេះជាក់ជាមិនខាន ។
សូមបញ្ជាក់ថា ក្នុងនោះឯកឧត្តមអភិបាលខណ្ឌព្រែកព្នៅ បាននាំយកថវិកាឧបត្ថម្ភទូកទាំង ៥ ទូកនីមួយៗទទួលបានថវិការចំនួន ២លានរៀល សរុបជាថវិការ ១០លានរៀល ៕ស តារា