ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែនៈ សូមបងប្អូនប្រជាពលរដ្ឋដែលចាញ់បោកគេអូសទាញអោយធ្វើរដ្ឋប្រហារមិនបានសម្រេច សូមវិលចូលផ្ទះវិញ

ចែករំលែក៖

ខេត្តកំពតៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា សូមបងប្អូនប្រជាពលរដ្ឋដែលចាញ់បោកគេអូសទាញអយធ្វើរដ្ឋប្រហារមិនបានសម្រេច សូមវិលចូលផ្ទះវិញ

មេក្លោងរដ្ឋប្រហារនៅថ្ងៃទី ៩ វិច្ឆិកា ២០១៩ មិនបានសម្រេចមែន តែបានធ្វើអោយប្រជាពលរដ្ឋមួយចំនួនលង់ខ្លួនចាញ់បោកបានរត់ទៅពួនសំងំលាក់ខ្លួននៅតាមខេត្តក្រុងនានាមួយចំនួនដោយភ័យខ្លាចនិងតក់ស្លុត។ ហើយបងប្អូនមួយចំនួនទៀតដោយសារការភ័យខ្លាច ក៏បានរត់គេចខ្លួនទៅក្រៅប្រទេសដូចជាប្រទេសថៃ ហ្វីលីពីន…ជាដើម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវដល់បងប្អូនដែលបានចាញ់បោកមេក្លោងធ្វើរដ្ឋប្រហារមិនបានសម្រេច សូមបងប្អូនវិលត្រឡប់មកកាន់ផ្ទះសម្បែងជួបជុំប្រពន្ធកូនឡើងវិញ រាជរាជរដ្ឋាភិបាលមិនយកទោសពៃអ្វីឡើយ។ ទន្ទឹមនឹងនេះដែរ ក៏មានបងប្អូនមួយចំនួនទៀតមានដីការកោះខ្លួន ហើយមួយចំនួនទៀតក៏ត្រូវបានចាប់បាននិងឃុំខ្លួនបណ្តោះអាសន្ន។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធាននីតិប្រតិបត្តិបានមានប្រសាសន៍ជម្រាបទៅ រដ្ឋមន្រ្តីក្រសួងយុត្តិធម៍គប្បីដក ឬលុបដីការកោះហៅ ដើម្បីអោយបងប្អូនបានវិលត្រឡប់មកផ្ទះវិញ៕


ចែករំលែក៖