ខេត្តកំពត៖ មិនមែនជាការសង្ស័យមានសាងសង់ហាងកាហ្វេនៅលើដីច្រមុះជ្រូកទឹករលកក្រោមលេសរៀបចំអភិវឌ្ឍន៍សួនច្បាមុនថ្ងៃ បុណ្យសមុទ្រនោះទេ ទីបំផុត គឺអនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត មានឱកាសត្រៀមធ្វើសំណង់រឹងមាំពិតប្រាកដ។
សូមបញ្ជាក់ថា៖ ការចាក់ដីចំណុចច្រមុះជ្រូករង្វង់មូលទឹករលកស្ថិតក្នុងភូមិទ្វីខាងជើង
សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត ដើម្បីអភិវឌ្ឍន៍សួនច្បារអោយរួចមុនថ្ងៃបុណ្យសមុទ្រឆ្នាំនេះគេសង្ស័យថាអាចនឹងមានលួចសាងសង់បន្ថែម ជាហាងកាហ្វេនៅលើទីតាំងនោះមិនខានក្រោយពីគំរោងបានខកខានជាច្រើនឆ្នាំដោយអាជ្ញាធរក្រុងនិងខេត្ត មិនអនុញ្ញាតអោយសាងសង់អ្វីក្រៅពីសួនច្បារនោះ។
បើតាមសេចក្តីរាយការណ៍ខ្លះបានលួចបង្ហើបមកថា៖ បច្ចុប្បន្នម្ចាស់ដីឈ្មោះ លឹម ចាន់មានតួនាទីជាអនុប្រធានមន្ទីរសុខាភិបាលខេត្តកំពតកំពុងចាក់ដីនៅលើទីតាំងដីច្រមុះជ្រូកនោះម្តងទៀតហើយ
ក្រោយពីអភិបាលខេត្តចំនួនពីររូបបានហាមឃាត់គឺអាណត្តិ លោក ខូយ ឃុនហួរនិងអាណត្តិ លោក ចាន់ ចេស្តា មិនអនុញ្ញាតអោយម្ចាស់ដីសាងសង់សំណង់អ្វីនោះឡើយគឺទុកជាគំរោងអភិវឌ្ឍន៍សួនច្បារសាធារណៈរបស់ក្រុងកំពត។
ប្រភពពីអាជ្ញាធរក្រុងកំពតបានអោយដឹងថា៖ រឿងរ៉ាវដីចំណុចច្រមុះជ្រូកនោះម្ចាស់ដីឈ្មោះ លឹម ចាន់ នោះបានប្តឹងតវ៉ានិងចោទ ប្រកាន់ថាអាជ្ញាធរក្រុងដែលមានលោក នាក់ សុណ្ណា រីជាអភិបាលបានហាមឃាត់
មិនអោយសាងសង់ជាគំរោងអភិវឌ្ឍន៍របស់ខេត្តកំពត ហើយអភិបាលខេត្តក៏មិនអនុញ្ញាតអោយធ្វើអ្វីនោះដែក្រៅពីសួនច្បារ។ ក្រោយមកលោក លឹម ចាន់ ជាម្ចាស់ដីនៅតែព្យាយាមលួចចាក់ដីបន្តទៀត តែត្រូវបានលោក លឹម សំបូរ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តទៅហាមឃាត់ ហើយអោយកាយយក
អាចម៍ដីចេញវិញចាប់ពីពេលនោះមកក៏ស្ងប់ស្ងាត់មករហូតដល់ពេលនេះមានគំរោងអភិវឌ្ឍន៍សួនច្បារអោយស្អាតក្នុងការបុណ្យសមុទ្រឆ្នាំនេះ។
ប្រភពបន្តថា៖ ការចាក់ដី នេះលោក លឹម ចាន់ គាត់មានគំរោងសាងសង់ហាងកាហ្វេនៅចំកណ្តាលសួនច្បារច្រមុះជ្រូកនេះតែម្តងប៉ុន្តែគាត់យកឱកាសនិងលេសអភិវឌ្ឍន៍
សួនច្បារអោយរួចរាល់មុនថ្ងៃ បុណ្យសមុទ្រតែម្តង បើមិនបានសាសង់ទាន់ពេលនេះទេមិនមានឱកាសទៀតឡើយ ថាហួសពេលនេះខេត្តមិនអនុញ្ញាតអោយឡើយព្រោះខុសនិងគំរោងផែនការអភិវឌ្ឍន៍របស់ខេត្ត។
ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ដែលធ្វើដំ ណើឆ្លងកាត់តាមចំណុចរង្វង់មូលនោះបាន
នាំគ្នាលើកឡើងថា៖ បើសិនជាក្រុងនិងខេត្តកំពតយកទីតាំងច្រមុះជ្រូកអភិវឌ្ឍន៍ទៅជាសួនច្បារពិតប្រាកដមែនប្រសើរណាស់សម្រាប់សោភណ្ឌភាពនិងបញ្ចៀសការគ្រោះថ្នាក់
ចរាចរណ៍ដល់អ្នកធ្វើដំណើ។តែបើអភិវឌ្ឍន៍សួនច្បារហើយអនុញ្ញាតិអោយមានការសាងសង់ហាងកាហ្វេពិតមែននោះប្រាកដជាត្រូវពាក់ព័ន្ធអំពើពុកលួយ ពីអ្នកតាំងខ្លួនយកដីសាធារណៈជាម្ចាស់ដីកម្មសិទ្ធហើយ ព្រោះយកឱកាសធ្វើសួនច្បារលំអរក្នុងការបុណ្យសមុទ្របែជាអនុញ្ញាតអោយលោក លឹម ចាន់ សាងសង់សំណង់ហាងកាហ្វេបានសម្រេចមែន ។ លោក
អភិបាលអាណត្តិនេះខុសពីលោកពីលោកអភិបាលពីអាណត្តិមុនគឺហាមដាច់ខាតមិនអោយសាសង់គឺទុកសម្រាប់តែធ្វើសួនច្បារសាធារណៈ ដូច្នេះមានន័យថា៖ លោក លឹម ចាន់ លួចសាងសង់ទាំងបំពានច្បាប់រំលោភយកដីសាធារណៈរបស់រដ្ឋធ្វើជាទីតាំងអាជីវកម្មរបស់ខ្លួន.?
ករណីអង្គភាព នគរដ្រេហ្គន មិនទាន់ធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពីលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយទូរស័ព្ទចូលអត់មានអ្នកទទួល៕
ដោយ៖ សុខ ខេមរា