ព័ត៌មានទាន់ហេតុការណ៍៖

នៅទីណាក៏មានដែរ​ជនជាតិចិន ល្មើសច្បាប់ត្រូវបញ្ជូនទៅស្រុកវិញ

ចែករំលែក៖

ការជំរិត តាមបណ្តាញ ល្បែងស៊ីសង អនឡាញ​ និងបទល្មើសជាច្រើន ផ្សេងទៀត បង្កឡើងដោយក្រុមជនជាតិចិន​  នៅប្រទេសជាច្រើន ក្នុងតំបន់អាស៊ាន​។​ ពេលថ្មីៗនេះ ហ្វីលីពីន​បណ្តេញជនជាតិចិន​ជាង៣០០នាក់ ត្រឡប់ទៅប្រទេសវិញ។

ក្រសួង អន្តោប្រវេសន៍ហ្វីលីពីន កាលពីថ្ងៃទី​១៤ ខែវិច្ឆិកា បានសម្រេចបណ្តេញ​ជន​ជាតិចិន ជាង៣០០នាក់​ ចេញពីប្រទេស ដោយចោទប្រកាន់ ជាប់ពាក់ព័ន្ធ ការបោកប្រាស់ តាមបណ្តាញ​។ក្រុមដំបូងគេ ដែលត្រូវបញ្ជូនទៅស្រុកនៅថ្ងៃទី​១៤ខែវិច្ឆិកា ក្នុងចំណោម​​៣២១ តាមជើងហោះហើរ​របស់ក្រុមហ៊ុន​ China Eastern ​ ទៅកាន់ខេត្ត ហ៊ូបេយ ។ មួយក្រុមទៀតក៏បានបញ្ជូនទៅ នៅយប់ថ្ងៃទី​១៤​ខែវិច្ឆិកាដូចគ្នា​។

ពលរដ្ឋចិនដែល​ត្រូវប​ណ្តេញចេញ​ ក្នុងដំណាក់កាលនេះមាន ប្រមាន​៥០០នាក់ ដែល​បានចាប់ខ្លួន​កាលពីខែមុន​ ក្នុងទីក្រុង  Pasay ​និងទីក្រុង ម៉ានីល​។ សារព័ត៌មាន​ AP ​បានផ្សាយថា​ សរុប មានពលរដ្ឋចិន​៥៤២ ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃទី​៩ ខែតុលា ក្នុងទីក្រុងម៉ានីល​។ ពលរដ្ឋទាំងអស់នោះគឺគ្មាន លិខិតស្នាក់នៅ​ និងមានសកម្មភាពជាប់ពាក់ព័ន្ធ​ ការឆបោក​ ។ ប៉ុន្តែការឆបោកនោះ មិនមានជាជនជាតិហ្វីលីពីន​នោះឡើយ គឺជាការឆបោកជនជាតិចិននៅក្នុងប្រទេសចិន​។

ឧត្តមសេនីយ៍ឯក Guillermo Lorenzo Eleazar បាននិយាយថា រដ្ឋាភិបាលចិន បានផ្តល់ព័ត៌មាន​ឈានដល់ការចាប់ខ្លួន​​ ជនជាតិចិន ​៤០០នាក់​ ។ ​មកដល់ពេលនេះ មានជនជាតិចិន​ដល់ទៅ​១៥០០នាក់ត្រូវបានចាប់ខ្លួន​ ។

កាលពី​ខែតុលាកន្លងមក​ ប៉ូលិសអន្តោប្រវេសហ្វីលីពីន រួមជាមួយកម្លាំងយោធា បានចាប់ខ្លួនជនជាតិចិន​៣២៤នាក់​​ ជាប់ពាក់ព័ន្ធនិងការលេងល្បែងអនឡាញខុសច្បាប់ នៅក្នុងសណ្ឋាគារ ៨កន្លែង នៅក្នុងខេត្ត  Palawan ​ភាគខាងលិចហ្វីលីពីន ៕


ចែករំលែក៖